គុយបានិងចិនជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
|
គុយបានិងចិនជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (VNA) |
(VOVworld) - នាថ្ងៃទី ២៦ សីហា គុយបានិងចិនបានឯកភាពជំរុញកិច្ចសហ
ប្រតិបត្តិការសេដ្ឋកិច្ចតាមរយៈការចុះហត្ថលេខាលើរាល់កិច្ចព្រមព្រៀងលើគ្រប់
វិស័យ។ ទីប្រឹក្សារងពាណិជ្ជកម្មអន្តរជាតិរបស់ក្រសួងពាណិជ្ជកម្មចិន Zhang
និងរដ្ឋមន្ត្រី ពាណិជ្ជកម្មនិងវិនិយោគពីបរទេស លោក Rogrido Malmierca
បានចុះហត្ថលេខាលើឯកសារចុងក្រោយស្តីពីបណ្ដាគំរោងការណ៍រួមលើវិស័យទូរ
គមនាគមន៍ ឧស្សាហកម្មនិងប្រភពទឹក។ ថ្លែងមតិបន្ទាប់ពីការចុះហត្ថលេខា
លោក Zhang បានឲ្យដឹងថា៖ ភាគីទាំងពីរបានវាយតំលៃការបោះជំហានដែល
ទទួលបានក្នុងទំនាក់ទំនងទ្វេភាគីនាពេលកន្លងទៅ ព្រមទាំង រៀបចំផែន
ការអំពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនាឆ្នាំខាងមុខ។ រដ្ឋមន្ត្រី Malmierca
បានសង្កត់ ធ្ងន់ថា៖ បណ្ដាកិច្ចព្រមព្រៀងដែលទើបនឹងទទួលបាននឹងបើក
ចេញឱកាស សហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕