គុយបានិងរុស្ស៊ីប្តេជ្ញាសហការគ្នាទប់ទល់នឹងការដាក់ទណ្ឌកម្មឯកតោភាគី
(VOVWORLD) - នៅក្នុងកិច្ចប្រជុំសារព័ត៌មានរួមនៅទីក្រុង Habana កាលពីថ្ងៃទី ២៤ ខែ កក្កដា រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodríguez និងសមភាគីរុស្ស៊ីលោក Sergei Lavrov បានអះអាងអំពីការរីកចម្រើនដ៏ល្អនៃទំនាក់ទំនងទ្វេភាគីហើយបានសន្យាថានឹងរួមសហការគ្នាក្នុងការទប់ទល់នឹងបទដាក់ទណ្ឌកម្មដោយឯកតោភាគីដែលមានសុពលភាពនៅខាងក្រៅដែនដី ដែលនាបច្ចុប្បន្ននេះមានប្រទេសមួយចំនួនកំពុងតែអនុវត្តផងដែរ។
រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodríguez |
លោក Rodriguez បានអះអាងថាការដាក់ទណ្ឌកម្មទាំងនេះបានគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ ព្រមទាំងរំលឹកឡើងវិញថាប្រទេសគុយបាបានទទួលរងនូវការខួចខាតទាំងមនុស្សនិងសេដ្ឋកិច្ច ដែលមានទឹកប្រាក់រាប់រយពាន់លានដុល្លារអាមេរិក ដោយសារផលប៉ះពាល់នៃការហ៊ុមព័ទ្ធរបស់អាម៉េរិក ដែលអូសបន្លាយអស់រយៈពេល ៦០ ឆ្នាំកន្លងទៅ ខណៈដែលប្រទេសរុស្ស៊ីក៏រងផលប៉ះពាល់ដោយការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោននិងសហភាពអឺរ៉ុបផងដែរ។ រីឯខ្លួនវិញ លោក Sergei Lavrov បានជូនដំណឹងថាក្នុងឆ្នាំនេះ នាយករដ្ឋមន្រ្តី រុស្ស៊ីលោក Dimitri Medvedev និងមន្រ្តីផ្នែកនិតិបញ្ញត្តិមួយចំនួនរបស់រុស្ស៊ី នឹងទៅបំពេញទស្សនកិច្ចនៅគុយបាក្នុងឱកាសពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០០ នៃការបង្កើតទីក្រុង Labana ផងដែរ៕