គុយបានិងលោក Fidel ជាមនោសញ្ចេតនាដ៏ពិសិដ្ឋក្នុងបេះដូងជនវៀតណាមគ្រប់រូប

(VOVWORLD) - ក្នុងសម័យប្រជុំពេញអង្គពិសេសនាថ្ងៃទី១៧ កក្កដា នៃវេទិកា Sao Paulo លើកទី២៤ នៅទីក្រុង La Habana ប្រទេសគុយបា លោក Nguyen Duc Loi អគ្គ នាយកទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រធានគណៈប្រតិភូបក្សកុម្មុយនិស្ត វៀតណាម បានថ្លែងបទសន្ទរកថាស្ដីពីសតិអារម្មណ៍របស់អគ្គមគ្គុទេសបដិវត្តន៍ គុយបាលោក Fidel Castro និងមនោសញ្ចេតនាពិសេសរបស់លោកជូនចំពោះ ប្រជាជនវៀតណាម។
គុយបានិងលោក Fidel ជាមនោសញ្ចេតនាដ៏ពិសិដ្ឋក្នុងបេះដូងជនវៀតណាមគ្រប់រូប - ảnh 1លោក Nguyen Duc Loi អគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រធានគណៈប្រតិភូបក្សកុម្មុយនិស្ត វៀតណាម ថ្លែងបទសន្ទរកថាស្ដីពីសតិអារម្មណ៍របស់អគ្គមគ្គុទេសបដិវត្តន៍ គុយបាលោក Fidel Castro និងមនោសញ្ចេតនាពិសេសរបស់លោកជូនចំពោះ ប្រជាជនវៀតណាម។ (រូបថត៖ TTXVN)

លោក Nguyen Duc Loi អះអាងថា លោក Fidel Castro ជាអគ្គមគ្គុទេសដ៏មហិមាររបស់ចលនាកម្មករនិងកុម្មុយនិស្តអន្តរជាតិ។ លទ្ធិ មនុស្សធម៌អន្តរជាតិដែលលោក Fidel ប្រសូត្រឡើងនិងដឹកនាំនោះ បានជួយ ឧបត្ថម្ភទាំងខាងសម្ភារៈនិងស្មារតីចំពោះបដិវត្តន៍និងចលនារំដោះប្រជាជាតិជាច្រើនលើពិភពលោក ក្នុងនោះមានការតស៊ូប្រឆាំងចក្រពត្តិអាមេរិករបស់ប្រជាជន វៀតណាមផងដែរ។

        លោក Nguyen Duc Loi សង្កត់ធ្ងន់ថា គុយបានិងលោក Fidel ជាមនោ សញ្ចេតនាដ៏ពិសិដ្ឋក្នុងបេះដូងរបស់ជនវៀតណាមម្នាក់ៗ ព្រមទាំងរំលឹកឡើង វិញនូវការជួយឧបត្ថម្ភដ៏ស្មោះសរដែលប្រជាជនគុយបាបានលៃទុកជូនចំពោះ ប្រជាជនវៀតណាម ដូចប្រសាសន៍ល្បីល្បាញរបស់លោក Fidel ដែលថា៖ “ដើម្បីវៀតណាម គុយបាត្រៀមខ្លួនជាស្រេចលះបង់ឈាមស្រស់របស់ខ្លួន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ