គុយបានិងសហភាពអឺរ៉ុបប្រឆាំងនឹងវិធានការបង្ខិតបង្ខំនៅខាងក្រៅទឹកដីអាមេរិក

(VOVWORLD) -ភាគីទាំងពីរបានឯកភាពគ្នាច្រានចោលច្បាប់នានារបស់ទីក្រុងវ៉ាស៊ីនតោន សំដៅរឹតបន្តឹងការហ៊ុំព័ទ្ធសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ដែលអូសបន្លាយក្នុងរយៈពេល ជិតប្រាំមួយទសវត្សកន្លងមក។

នាថ្ងៃទី ២៩ ខែវិច្ឆិកា គុយបានិងសហភាពអឺរ៉ុប (EU) បានបើកកិច្ចពិភាក្សាជាលើកទី ២ ស្តីពីវិធានការបង្ខិតបង្ខំឯកតោភាគីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសកោះ Caribe ដែលក្នុងនោះភាគីទាំងពីរបានឯកភាពគ្នាច្រានចោលច្បាប់នានារបស់ទីក្រុងវ៉ាស៊ីនតោន សំដៅរឹតបន្តឹងការហ៊ុំព័ទ្ធសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ដែលអូសបន្លាយក្នុងរយៈពេល ជិតប្រាំមួយទសវត្សកន្លងមក។

នៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីឡាហាបាណានោះ គុយបា និង EU បានច្រាលចោលរាល់បទបញ្ញត្តិ “ រំលោភបំពានលើច្បាប់និងបទបញ្ញត្តិពាណិជ្ជកម្មអន្តរជាតិ” នៃច្បាប់បង្ខិតបង្ខំ ដែល ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងគុយបា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ