គុយបានិងអាមេរិកជំរុញជំនួបចរចារស្ដីអំពីអាកាសចរ
|
គុយបានិងអាមេរិកជំរុញជំនួបចរចារស្ដីអំពីអាកាសចរ |
(VOV)_ នាថ្ងៃទី១៩សីហា អនុប្រធាននាយកដ្ឋានទទួលបន្ទុកបណ្ដាបញ្ហាស្ដីអំ
ពីអាមេរិក នៃក្រសួងការបរទេសគុយបា លោក Gustavo Machin បានជូនដំណឹង
អោយដឹងថា៖ប្រទេសនេះនិងអាមេរិក បានដំណើការចរចារថ្មីស្ដីអំពីអាកាសចរនៅ
ទីក្រុងឡាអេ។ ខ្លឹមសារស្នូលក្នុងជំនួបនេះគឺពិភាក្សាអំពីការត្រៀមរៀបចំទទួលជើង
ហោះហើរពាណិជ្ជកម្មពីអាមេរិកមកកាន់ព្រលានយន្តហោះរបស់គុយបា ចាប់ពីថ្ងៃទី
៣១សីហា។ តាមកិច្ចព្រមព្រៀងរវាងអាមេរិកនិងគុយបា JetBlue នឹងជាក្រុមហ៊ុន
អាកាសចរដើមដំបូងរបស់អាមេរិក បង្កើតជើងហោះហើរពាណិជ្ជកម្មឡើងវិញ ទៅ
កាន់គុយបា ក្រោយរយៈពេល៥០ឆ្នាំត្រូវផ្អាក។
នាថ្ងៃទី៧កក្កដា រដ្ឋាភិបាលអាមេរិកបានអនុញ្ញាតអោយក្រុមហ៊ុនអាកាស
ចរពាណិជ្ជកម្មចំនួន៨បានបើកជើងហោះហើរទៅកាន់គុយបា៕