|
ប្រធានាធិបតីអាមេរិក លោក Barack Obama |
(VOV)_នាថ្ងៃទី១៧ ធ្នូ ប្រធានរដ្ឋគុយបា លោក Raul Castro បានប្រកាសជាផ្លូវ
ការថា៖នឹងប្រក្រតីទំនាក់ទំនងជាមួយអាមេរិកឡើងវិញ ក្រោយរយៈពេល៥៣ឆ្នាំត្រូវ
ផ្អាក់។ សេចក្ដីសម្រេចចិត្តនេះទទួលបាន បន្ទាប់ពីការចរចារសម្ងាត់ថ្នាក់កំពូលរវាង
អាមេរិកនិងគុយបា។ ក្នុងនោះ មានការចរចារតាមទូរស័ព្ទរវាងប្រធានរដ្ឋគុយបា
លោក Raul Castro និងប្រធានាធិបតីអាមេរិក លោក Barack Obama។
នាថ្ងៃនេះដែរ នៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតី Barack Obama បានអះ
អាងថា៖ទំព័រ១ បានបើកចេញក្នុងទំនាក់ទំនងរវាងប្រទេសនេះជាមួយគុយបា។
ហើយលោក Barack Obama ក៏មានគោលបំណងពិភាក្សាជាមួយរដ្ឋសភាអំពីការ
លុបបំបាត់ចោលបទហ៊ុំព័ទ្ធសេដ្ឋកិច្ចចំពោះគុយបាផងដែរ។
បន្ទាប់ពីផ្នែកព័ត៍មាន យើងខ្ញុំនឹងសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់
បទសរសេរស្ដីពីបញ្ហានេះដែរ៕