គុយបានិងអាមេរិកទទួលបានការបោះជំហានបន្ទាប់ដំណើការចរចារ

គុយបានិងអាមេរិកទទួលបានការបោះជំហានបន្ទាប់ដំណើការចរចារ - ảnh 1
គុយបានិងអាមេរិកទទួលបានការបោះជំហានបន្ទាប់ដំណើការចរចារ (Image: VNA)


(VOVworld) – នាថ្ងៃទី ២២ ឧសភា គុយបានិងអាមេរិកបានប្រកាសថា៖ ក្នុងរយៈ
ពេល ២ ថ្ងៃដំណើការចរចារ ភាគីទាំង ២ ទទួលបានការបោះជំហានដើម្បីឆ្ពោះ
ទៅការប្រក្រ តីទំនាក់ទំនងការទូត។ ភាគីទាំង ២ នឹងបន្តដំណើការចរចារនា
សប្តាហ៍ខាងមុខសំដៅ បើកស្ថានទូតឡើងវិញនៅប្រទេសនិមួយៗ។ បណ្ដា
មន្ត្រីជាន់ខ្ពស់របស់គុយបានិងអាមេរិកសុទ្ធតែសម្តែងសុទិដ្ឋិនិយមបន្ទាប់ពីវង់
ចរចារនេះនៅវ៉ាស៊ីនតោន ដោយមិនអើ ពើដល់បញ្ហាមួយចំនួនដែលនៅសេស
សល់។ ការបើកស្ថានទូតនៅវ៉ាស៊ីនតោននិង La Habana គឺជាផ្នែកមួយក្នុង
កិច្ចព្រមព្រៀងស្តីពីការប្រក្រតីទំនាក់ទំនងការទូតដែលប្រធានាធិបតីអាមេរិក
លោក Obama និងប្រធានរដ្ឋគុយបា លោក Raul Castro ទទួលបាននាខែធ្នូឆ្នាំ
២០១៤។ អាមេរិកមានគោលបំណងថា៖ អ្នកការទូតគ្រប់រូបរបស់ គេមានសិទ្ធិ
ធ្វើដំណើរទៅមកនៅគុយបា។ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួល បន្ទុកបញ្ហានៅអឌ្ឍគោលខាងលិច លោកស្រី Roberta Jacobson បានឲ្យដឹងថា៖ រូបសណ្ឋានសកម្មភាពនៃស្ថានទូតអាមេរិកប្រចាំនៅគុយបានាអនាគតនឹង
ស្រដៀងគ្នា ជាមួយស្ថានទូតនៃប្រទេសនានាប្រចាំនៅគុយបានិងស្ថានទូត
អាមេរិកប្រចាំនៅប្រទេសផ្សេងៗលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ