គុយបានិងអាមេរិកបង្កើតសេវាកម្មអាកាសចរណ៍ផ្ទាល់

គុយបានិងអាមេរិកបង្កើតសេវាកម្មអាកាសចរណ៍ផ្ទាល់ - ảnh 1
យន្តហោះមួយរបស់ក្រុមហ៊ុនអាកាសរចរណ៍ Cubana de Aviación (រូបថត៖cubanet.org)

(VOVworld) - នៅរដ្ឋធានី La Habana ប្រទេសគុយបា នាថ្ងៃទី១៦ កុម្ភៈ រដ្ឋមន្រ្តី
ក្រសួងគមនាគមន៍គុយបាលោក Adel Yzquierdo និងសមភាគីអាមេរិកលោក
Anthony R.Foxx បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្ដីអំពីការបង្កើត
ជើងហោះហើរពាណិជ្ជកម្មត្រង់រវាងប្រទេសទាំងពីរឡើងវិញក្រោយរយៈពេល
៥០ឆ្នាំត្រូវផ្អាក។អនុស្សរណៈយោគយល់នេះអនុញ្ញាត្តិឲ្យបើកជើងហោះហើរអតិ
បរមា២០ជើងក្នុងមួយថ្ងៃពីព្រលានយន្តហោះរបស់អាមេរិកទៅកាន់ព្រលានយន្ត
ហោះអន្តរជាតិ La Habana ហើយអតិបរមា១០ជើងក្នុងមួយថ្ងៃទៅកាន់ព្រលាន
យន្តហោះផ្សេងៗរបស់គុយបា។តាមគំរោង ជើងហោះហើរទាំងនេះនឹងត្រូវបាន
 សំរេចនារដូវក្ដៅខាងមុខ ហើយជើងហោះហើរដំបូងនឹងត្រូវបានអនុវត្តន៍នារដូវ
ស្លឹកឈើជ្រុះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ