គុយបានិងអាមេរិកពិភាក្សាអំពីការប្រក្រតីទំនាក់ទំនងការទូត


គុយបានិងអាមេរិកពិភាក្សាអំពីការប្រក្រតីទំនាក់ទំនងការទូត - ảnh 1
គុយបានិងអាមេរិកពិភាក្សាអំពីការប្រក្រតីទំនាក់ទំនងការទូត (Image: VNA)

(VOVworld) – នាថ្ងៃទី ១៧ មិនា ក្រសួងការបរទេសគុយបាបានប្រកាសថា៖
វង់ចរចារ លើកទី ៣ ស្តីពីការប្រក្រតីទំនាក់ទំនងការទូតឡើងវិញជាមួយ
អាមេរិកនៅរដ្ឋធានី La Habana បានបិទបញ្ចប់ ក្រោយរយៈពេល ១ ថ្ងៃធ្វើការ។ សេចក្តីប្រកាសពោលខាង លើបានឲ្យដឹងថា៖ ភាគីទាំង ២ បានពិភាក្សា
អំពីបញ្ហាជាក់ស្តែងទាក់ទិនដល់ដំណើរ ការចាប់ផ្តើមទំនាក់ទំនងការទូត
ឡើងវិញនិងជំនួបនាថ្ងៃទី ១៦ មិនា កន្លងមកបាន ប្រព្រឹត្តទៅក្នុងបរិយា
កាសសកម្ម។ សេចក្តីប្រកាសនេះគឺជាឯកសារជាផ្លូវការតែមួយគត់ដែល
គុយបាចេញផ្សាយគិតតាំងពីពេលវង់ចរចារលើកទី ៣ បានចាប់ផ្តើម។
រី​ឯខ្លួនវិញ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក   Jeff Rathke
បានវាយតំលៃ វង់ចរចារលើកនេះ “សកម្មនិងមានចរិតលក្ខណៈស្ថាបនា”
ដែលត្រូវបានរៀបចំឡើង ក្នុងបរិយាកាសគោរពគ្នាទៅវិញទៅមក។
នាបច្ចុប្បន្ន ភាគីទាំង ២ មិនទាន់ប្រកាសអំពី ពេលវេលានិងទីកន្លែង
រៀបចំវង់ចរចារជាបន្តនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ