គុយបានិងអាមេរិកឯកភាពស្តារផ្លូវជើងហោះហើរត្រង់ឡើងវិញ
|
គុយបានិងអាមេរិកឯកភាពស្តារផ្លូវជើងហោះហើរត្រង់ឡើងវិញ (Image: VOV) |
(VOVworld) – នាថ្ងៃទី ១៣ កុម្ភៈ រដ្ឋាភិបាលគុយបាបានទទួលស្គាល់ថា៖
ប្រទេសនេះទទួលបានកិច្ចព្រមព្រៀងទ្វេភាគីជាមួយអាមេរិកស្តីពីការបើក
ចេញជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឡើងវិញនិងចំនួនជើងហោះ
ហើរនឹងផ្អែកទៅលើតម្រូវការធ្វើដំណើរទៅវិញទៅមករបស់ភាគីទាំងពីរ។
សេចក្តីប្រកាសរបស់ក្រសួងការបរទេសគុយបាបានឲ្យដឹងថា៖ កិច្ចព្រម
ព្រៀងនេះនឹងត្រូវបានចុះហេត្ថលេខាជាផ្លូវការនាថ្ងៃទី ១៦ កុម្ភៈ ខាងមុខ
នៅរដ្ឋធានី La Habana។ ដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ស្តារជើងហោះហើរឡើងវិញពោលខាងលើគុយបាមានគោលបំណងថា៖
ចំនួនភ្ញៀវទេសចរណ៍អាមេរិកទៅទស្សនានៅគុយបានឹងត្រូវបានបង្កើន។
នាបច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចេណ៍ចំនួន ៥ របស់អាមេរិកយមចិត្តទុក
ដាក់ដល់ទីផ្សារគុយបា ដូចជា៖ American Airlines United Jet Blue Southwest
និង Delta៕