គុយបាបើកស្ថានទូតនៅអាមេរិក

(VOVworld)-នាថ្ងៃទី២០កក្កដា ទង់ជាតិរបស់គុយបាបានបករវិកនៅខាងក្រៅ ទី
ស្នាក់ការក្រសួងការបរទេសអាមេរិក រួមជាមួយទង់ជាតិរបស់បណ្តាប្រទេសដែល
អាមេរិកមានទំនាក់ទំនងការទូត។​ការដែលទង់ជាតិរបស់កោះការីបេត្រូវបាន
បង្ហូតឡើងនេះគឺជាព្រឹត្តិការណ៍គូសសញ្ញានូវភាពតានតឹងរវាងប្រទេសទាំងពីរ
ដល់ ពេលបញ្ចប់។ ក្នុងថ្ងៃដដែល ទង់ជាតិរបស់គុយបា ក៏បានបង្ហូតនៅស្ថាន
ទូតថ្មី របស់ La Habana ប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន។ រដ្ឋមន្ត្រីការបរទេសអាមេ
រិក​លោក John Kerry នឹងមានជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសគុយបា បន្ទាប់ពីពិធីបើកស្ថានទូតគុយបាជាផ្លូវការនៅវ៉ាស៊ីនតោន។​ភាគីទាំងពីរនឹង ពិភាគ្សាលើបញ្ហាមួយចំនួន ក្នុងនោះមានបញ្ហាសុខភាពសកលលោក និងបញ្ហា នៅសេសសល់មួយចំនួនក្នុងដំណើរការប្រក្រតីទំនាក់ទំនងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ