គុយបាប្រកាសសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីទាំងស្រុង

(VOVWORLD) -នាថ្ងៃទី ៣១ កក្កដា ប្រព័ន្ធប្រៃសណីយ៍គុយបាបានចាប់ផ្តើមលក់ចែកចាយឯកសារពិសេស ដែលបានចុះផ្សាយ សេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីទាំងស្រុង ព្រមទាំងបណ្ដាគេហទំព័រជាផ្លូវការនៃរដ្ឋសភា គេហទំព័រនៃស្ថាប័នផ្សព្វផ្សាយរដ្ឋក៏បានចុះផ្សាយសំណែឌីជីថលនៃឯកសារនេះដែរ។ 
គុយបាប្រកាសសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីទាំងស្រុង - ảnh 1 ទិដ្ឋភាពសម័យប្រជុំមួយនៃរដ្ឋសភាគុយបា

តាមផែនការ នាថ្ងៃទី ៣ សីហាខាងមុខ បណ្ដាសាខាប្រៃសណីយ៍នៅទូទាំងប្រទេសគុយបា នឹងចាប់ផ្ដើមដាក់លក់ឯកសារពិសេសនេះដែលមាន 32 ទំព័រ ដោយមានតម្លៃ ១ ប៉េសូ។

នេះគឺជាជំហានត្រៀបរៀបចំឲ្យដំណើរការពិគ្រោះយោបល់ជាសាធារណៈជន ដែលគ្រោងនឹងត្រូវបានដំណើរការចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកាខាងមុខ។ បន្ទាប់មក រដ្ឋសភាគុយបានឹងរៀបចំការធ្វើប្រជាមតិ ដែលគ្រោងនឹងប្រព្រឹត្តិទៅនាខែ កុម្ភៈ ឆ្នាំ ២០១៩ ខាងមុខ។ បន្ទាប់មកនឹងបោះឆ្នោតអនុម័តលើឯកសារច្បាប់កំពូលនេះនៅក្នុងសម័យប្រជុំបន្ទាប់ពីការធ្វើប្រជាមតិ។

សេចក្តីព្រាងរដ្ឋធម្មនុញ្ញគុយបាថ្មី ដោយមានខ្លឹមសារជាច្រើនដែលត្រូវបានចាត់ទុកថាមានចំណុចសំខាន់ៗថ្មីបំផុតក្នុងសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី ដែលទាក់ទិននឹងប្រព័ន្ធសេដ្ឋកិច្ច ដោយអះអាងសារជាថ្មីនូវតួនាទីស្នូលនៃសេដ្ឋកិច្ចរដ្ឋ និងទទួលស្គាល់តួនាទីនៃទីផ្សារ និង កម្មសិទ្ធិឯកជន បើកទូលាយបណ្ដាសិទ្ធិពលរដ្ឋ និងសិទ្ធិសេរីភាព ឲ្យសមស្របជាមួយយុគ្គសម័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ