គុយបាមានឯកអគ្គរដ្ឋទូតជាលើកដំបូងនៅអាមេរិកបន្ទាប់ពីពាក់កណ្តាលសតវត្សន៍

(VOVworld)-បន្តបំរ៉ែបំរួលថ្មីបំផុតក្នុងដំណើរការប្រក្រតីភាពទំនាក់ទំនងរវាង
គុយបា ជាមួយអាមេរិក នាថ្ងៃទី១៧កញ្ញា ក្រោយរយៈពេល៥៤ឆ្នាំ ឯកអគ្គរដ្ឋ
ទូតគុយបាដំបូងនៅអាមេរិក Jose Cabanas បានជូនសារតាំងទៅកាន់ប្រធានា
ធិបតីអាមេរិក Barack Obama។ តាមសេច ក្តីជូនដំណឹងរបស់ស្ថានទូតគុយបា
ប្រចាំនៅះអាមេរិកថា ពិធីនេះបានប្រព្រឹត្តទៅនៅ​ការិយាល័យរាងពងក្រពើនៃ
សេតវិមាន។ ក្នុងជំនួបរវាងលោក Obama ជាមួយឯកអគ្គរដ្ឋទូតគុយបា Jose
Cabanas ភាគីទាំងពីរបានឯកភាពគ្នាថា ការតែងតាំងឯកអគ្គរដ្ឋទូតគុយបានៅ
អាមេរិក ជាជំហានថ្មីមួយទៀត ក្នុងដំណើរការបង្កើតប្រក្រតី​ភាពក្នុងទំនាក់
ទំនងរវាងភាគីទាំងពីរ។ នាបច្ចុប្បន្ន អាមេរិកមិនទាន់ចាត់ឯកអគ្គរដ្ឋទូតអាមេ
រិកនៅគុយបាឡើយ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ