គុយបារិះគន់ការដែលអាមេរិកចាត់វិធានការថ្មីទៅលើប្រទេសនេះ

(VOVWORLD) - ការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារអាមេរិក បានឲ្យដឹងថា នៅថ្ងៃទី ២៧ ខែតុលា នឹងចេញបទហាមឃាត់រាល់ប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ពីប្រទេសនេះជាមួយសហគ្រាសគុយបាដែលត្រូវបាន ក្រសួងរតនាគារអាមេរិកដាក់បញ្ជូលទៅក្នុង" បញ្ជីខ្មៅ "។ 
គុយបារិះគន់ការដែលអាមេរិកចាត់វិធានការថ្មីទៅលើប្រទេសនេះ - ảnh 1 ប្រធានរដ្ឋគុយបាលោក Miguel Diaz-Canel (រូបថត៖ TTXVN)

ដូច្នេះបទប្បញ្ញត្តិនេះនឹងប៉ះពាល់ផ្ទាល់ដល់ក្រុមហ៊ុនហិរញ្ញវត្ថុ Fincimex-ជាក្រុមហ៊ុនដែល រងផលប៉ះពាល់ដោយ សារបទដាក់ទណ្ឌកម្ម របស់ទីក្រុង វ៉ាស៊ីនតោន ហើយជាដៃគូរបស់ក្រុមហ៊ុនផ្ទេរប្រាក់អាមេរិក Western Union - ជាក្រុមហ៊ុនធំមួយរបស់សហរដ្ឋ អាមេរិក ដែលគ្រប់គ្រងការផ្ទេរប្រាក់របស់ជនអន្តោប្រវេសន៍គុយ បា។ បទហាមឃាត់នេះនឹងចូលជាធរមានក្នុងរយៈពេល ៣០ ថ្ងៃបន្ទាប់ពីបានប្រកាស។

ក្នុងសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធ ដែលបាននាំចេញកាលពីថ្ងៃទី ២៤ ខែតុលានោះ ប្រធានរដ្ឋគុយបាលោក Miguel Diaz-Canel បានរិះគន់ការដែលរដ្ឋាភិបាលអាមេរិកបានចាត់វិធានការថ្មី សំដៅ ទប់ស្កាត់ការផ្ញើប្រាក់ពីបរទេសមកកាន់ប្រទេសកោះ Caribe ហើយចាត់ទុកថា នេះគឺជាសកម្មភាពដែលបង្កការខូចខាតដោយផ្ទាល់ចំពោះប្រជាជនគុយបាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ