គុយបាលើកតម្កើងប្រពៃណីវីរភាពរបស់កងទ័ពប្រជាជនវៀតណាម

(VOVWORLD) - ក្នុងឱកាសគម្រប់ខួប ៧៥ ឆ្នាំនៃការបង្កើតកងទ័ពប្រជាជនវៀតណាម ក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធគុយបា (MINFAR) ទើបបានរៀបចំសកម្ម ភាពនយោបាយ - វប្បធម៌ ដើម្បីលើកតម្កើងប្រពៃណីវីរភាពរបស់កងទ័ពប្រជាជនវៀតណាម។

ពិធីបើកបានចាប់ផ្តើម តាមរយៈខ្សែភាពយន្តឯកសារជាមួយរូបភាពគួរអោយរំជួលចិត្ត ស្តីពីការតស៊ូ ដើម្បីដណ្តើមឯករាជ្យរបស់កងទ័ពនិងប្រជាជនវៀតណាមនាសតវត្សរ៍មុន ក៏ដូចជាដំណើរទស្សនកិច្ចជាអនុស្សាវរីយ៍នៅវៀតណាមរបស់លោក Fidel Castro និងលេខាទី១នៃបក្សកុម្មុយនិស្តគុយបា លោក Raúl Castro Ruz។ ការសម្តែងវប្បធម៌សិល្បៈ គឺគួរអោយចាប់អារម្មណ៍ សម្តែងដោយក្រុមចម្រៀងជាតិគុយបានិងក្រុមរបាំសហសម័យដ៏ល្បីឈ្មោះ Lizt Alfonso ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ