|
គុយបាស្វាគមន៍ការបោះជំហានសំខាន់ក្នុងទំនាក់ទំនងជាមួយអាមេរិក (VNA) |
(VOVworld) – រដ្ឋាភិបាលគុយបាស្វាគមន៍សេចក្តីសម្រេចលុបចោលគោល
នយោបាយបើកទ្វារដែលអូសបន្លាយក្នុងរយៈពេលរាប់ទសវត្សរបស់អាមេរិក
ចំពោះជនអន្តោប្រវេសន៍គុយបា ព្រមទាំង ហៅថា៖ នេះគឺជា «ការបោះជំហាន
សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី»។ សេចក្តីប្រកាសនេះត្រូវបាននាំចេញបន្ទាប់
ពី សារព័ត៌មានអាមេរិកជូនដំណឹងថា៖ ប្រធានាធិបតីអាមេរិក លោក Barack
Obama នឹងលុបចោលគោលនយោបាយដែលលើកទឹកចិត្តប្រជពលរដ្ឋគុយបា
ឆ្លងដែនឬដឹកជញ្ជូនជនគុយបាខុសច្បាប់ចូលក្នុងសហរដ្ឋអាមេរិក។ គោល
នយោ បាយនេះបានអូសបន្លាយអស់ ២០ ឆ្នាំហើយ។ រដ្ឋាភិបាលគុយបាវាយ
តំលៃថា៖ ទង្វើរបស់ភាគីអាមេរិកគឺសំដៅធានាសុវត្ថិភាពនិងសំណ្ដាប់ធ្នាប់ចំ
ពោះការអន្តោប្រវេសន៍របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ប៉ុន្តែ តាមសេច
ក្តីប្រកាសរបស់រដ្ឋាភិបាលគុយបាដែលបានអំពាវនាវឲ្យរដ្ឋសភាអាមេរិកលុប
ចោលយ៉ាងឆាប់ៗច្បាប់ធ្វើវិសោធនកម្មឆ្នាំ ១៩៦៦។ នេះគឺជាច្បាប់ដែលត្រូវ
បានអនុម័តក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក Lyndon
B.Johnson ដែលអនុញ្ញាតឲ្យជនចំណាក ស្រុកគុយបាមានឱកាសក្លាយទៅជា
ប្រជាពលរដ្ឋអាមេរិកក្រោយ ១ ឆ្នាំ ដោយសារចាត់ទុកថា៖ គោលនយោបាយ
មិនសមស្របនឹងកាលៈទេសៈទំនាក់ទំនងទ្វេភាគី៕