គុយបាស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក


គុយបាស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក - ảnh 1
គុយបាស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក (Image: VNA)

(VOVworld) – ក្នុងសេចក្តីប្រកាសជាផ្លូវការ នាថ្ងៃទី ១៨ កុម្ភៈ លោកស្រី
 Josefina Vidal អគ្គនាយកទទួលបន្ទុកបណ្ដាបញ្ហាអំពីអាមេរិកចំណុះ
ក្រសួងការបរទេសគុយបាបានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក
Barack Obama នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសនេះ
ចាប់ពីថ្ងៃទី ២១ ដល់ទី ២៣ មិនា ខាងមុខ។ នៅសន្និសីទកាសែតជាផ្លូវ
ការប្រកាសស្តីពីដំណើរទស្សនកិច្ចនេះ លោកស្រី​ Vidal បានអះអាងថា៖
រដ្ឋាភិបាលគុយបាជានិច្ចកាលស្វាគមន៍អ្នកប្រមុខប្រទេសអាមេរិក ព្រមទាំង
ដំណើរទស្សនកិច្ចនេះគឺជាភ័ស្តុតាងមួយទៀតនូវសុឆ័ន្ទៈរបស់  La Habana
 ក្នុងការស្តារប្រក្រតីភាពជាមួយវ៉ាស៊ី តោន។ លោកស្រី Vidal ក៏បានអះអាង
ជាថ្មីម្តងទៀតនូវគោលជំហររបស់គុយបា ថា៖ ដើម្បីប្រក្រតីទំនាក់ទំនង
ទាំងស្រុងជាមួយអាមេរិក វ៉ាស៊ីនតោនគប្បីលុប ចោលទាំងស្រុងបទហ៊ុំព័ទ្ធ
សេដ្ឋកិច្ចហិរញ្ញវត្ថុពាណិជ្ជកម្មប្រឆាំង La Habana ក៏ដូចជា ប្រគល់កំពង់ផែរ
Guantanamo ឲ្យគុយបាវិញផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ