|
ប្រធានាធិបតីអាមេរិកលោក Barack Obama និងប្រធានគុយបាលោក Raul Castro មានជំនួបចរចារប្រវត្តិសាស្ត្រនៅខាងក្រៅសន្និសីទកំពូលទ្វីបអាមេរិកលើកទី៧ (រូបថត៖AFP/TTXVN) |
(VOVworld) - កាសែត “Granma” ស្ថាប័នបញ្ចេញមតិរបស់បក្សកុម្មុយនីស្តគុយបាក្នុង
ច្បាប់ចេញពីថ្ងៃទី៩ មិនា បានចុះផ្សាយអត្ថបទស្ដីអំពីដំណើរទស្សន កិច្ចនាពេលខាង
មុខរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama។អត្ថបទ នេះបានវិភាគថា
ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោក Obama ជា ដំណើរទស្សនកិច្ចទី២
របស់ប្រធានាធិបតីអាមេរិកមួយរូបនៅគុយបា ក្រោយពី ដំណើរទស្សនកិច្ចរបស់
ប្រធានាធិបតី Calvin Coolidge នាឆ្នាំ១៩២៨ ហើយជា “ដំណើរទស្សនកិច្ចដំបូងរបស់
ប្រធានាធិបតីអាមេរិកមួយរូបនៅគុយបាមួយដែល រក្សារឹងមាំអធិបតេយ្យភាពរបស់
ខ្លួនក្រោមរដ្ឋអំណាចបដិវត្តន៍។កាសែត“Granma” ជៀជាក់ថា នេះជាឱកាសដើម្បី
អ្នកដឹកនាំអាមេរិកវាយតំលៃនិងមើលឃើញគុយបា ជាប្រទេសមួយប្ដេជ្ញាចិត្ត
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយកែលំអរជីវភាព រស់នៅរបស់ប្រជាជនដោយមិន
អើពើដល់រាល់ការលំបាកធំៗដោយបទហ៊ុំព័ទ្ធ របស់អាមេរិកឡើយ៕