គំរូ ៥+១ នៅស្រុក Dak Song៖ បក្ខជនរួមដៃគ្នាកាត់បន្ថយភាពក្រីក្រ

(VOVWORLD) - លោក Nguyen Van Anh លេខាគណៈកម្មាធិការបក្សឃុំ Truong Xuan ស្រុក Dak Song ឲ្យដឹងថា ក្នុងអំឡុងពេល១ឆ្នាំកន្លងមក គណៈកម្មាធិការបក្សឃុំបានបង្កើត ក្រុមបក្ខជនចំនួន១១០ក្រុមសម្រាប់ជួយឧបត្ថម្ភប្រជាជនក្រីក្រចំនួន ១១០ គ្រួសារ។ 
គំរូ ៥+១ នៅស្រុក Dak Song៖ បក្ខជនរួមដៃគ្នាកាត់បន្ថយភាពក្រីក្រ - ảnh 1គំរូ “បក្ខជន ៥នាក់ជួយគ្រួសារ ១ រួចផុតពីភាពក្រីក្រ” បានចូលរួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅស្រុក Dak Song។
ក្នុងឆ្នាំ២០២០ ដោយអនុវត្តន៍សារាចរណ៍លេខ០៥របស់ការិយាល័យនយោបាយ ស្ដីពី “ពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល កសាងបក្សនិងប្រព័ន្ធនយោបាយ ឲ្យបានស្អាតស្អំនិងរឹងមាំតាមសតិអារម្មណ៍ សីលធម៌ រចនាបទហូជីមិញ” នោះ គណៈ កម្មាធិការបក្សស្រុក Dak Song ខេត្ត Dak Nong បានដាក់ឲ្យដំណើរការ គំរូ “បក្ខជន ៥នាក់ជួយគ្រួសារ ១ រួចផុតពីភាពក្រីក្រ”។ បន្ទាប់ពីរយៈពេល១ឆ្នាំអនុវត្ត គំរូនេះបាន រួមចំណែកក្នុងការរីកសាយភាយយ៉ាងខ្លាំងនូវការងារកាត់បន្ថយភាពក្រីក្រ ហើយជួយ ប្រជាជនរាប់រយគ្រួសារឈានឡើងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពផងដែរ។
លោក Nguyen Van Anh លេខាគណៈកម្មាធិការបក្សឃុំ Truong Xuan ស្រុក Dak Song ឲ្យដឹងថា ក្នុងអំឡុងពេល១ឆ្នាំកន្លងមក គណៈកម្មាធិការបក្សឃុំបានបង្កើត ក្រុមបក្ខជនចំនួន១១០ក្រុមសម្រាប់ ជួយឧបត្ថម្ភប្រជាជនក្រីក្រចំនួន ១១០ គ្រួសារ។ លោកបានបន្ថែមទៀតថា៖ “ការអនុវត្តគំរូនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់បក្ខជននិង ប្រជាជនទាំងមូល។ យើងក៏សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ផងដែរ នោះគឺ គ្រួសារមួយចំនួនបានចេះខិតខំប្រឹងប្រែងឈានឡើងរួចផុតពីភាពក្រីក្រ។ ក្នុងឆ្នាំ ២០២០ មានគ្រួសារចំនួន៦៨ ក្នុងចំណោមគ្រួសារសរុបចំនួន១១០ បានរួចផុតពី ភាពក្រីក្រ ហើយមានគ្រួសារចំនួន១៩ទៀត ចាប់ពីកម្រិតក្រីក្របានឈានឡើងកម្រិត ជិតខ្សែបន្ទាត់ក្រីក្រ”។
លើទូទាំងស្រុក Dak Song ក្នុងឆ្នាំ២០២០ មានប្រជាជនជាង៦៥០គ្រួសារ ត្រូវ បានជួយឧបត្ថម្ភឲ្យរួចផុតពីភាពក្រីក្រ។ គំរូនៅស្រុក Dak Song កំពុងរួមចំណែកជំរុញ យ៉ាងខ្លាំងក្លានូវចលនាប្រឡងប្រណាំងអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រប្រកប ដោយចីរភាព នាំមកនូវការផ្លាស់ប្ដូរថ្មីនិងក្ដីសុខចម្រុងចម្រើននៅតំបន់ជនជាតិភាគ តិចនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ