គៀរគរកម្លាំងពលំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពនៅខេត្ត Tien Giang
(VOVWORLD) - អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tien Giang ស្តីពីលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព សេដ្ឋកិច្ចសហករណ៍ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់លើគោលនយោបាយសំខាន់របស់បក្សកុម្មុយនិស្តវៀតណាម គឺសេដ្ឋកិច្ចរដ្ឋ និងសេដ្ឋកិច្ចសមូហភាពក្លាយទៅជាមូលដ្ឋានគ្រឹះកាន់តែរឹងមាំនៃសេដ្ឋកិច្ចជាតិ។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Tien Giang (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី ៦ មេសា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនានិងធ្វើការនៅខេត្ត Tien Giang - ជាតំបន់ស្ថិតក្នុងតំបន់ដីសណ្ដទន្លេ Cuu Long ដែលបានបោះជំហានទៅមុខយ៉ាងត្រចះត្រចង់ បន្ទាប់ពីរយៈពេល ២០ ឆ្នាំនៃការជួសជុល អភិវឌ្ឍន៍ និងលើកកំពស់ប្រសិទ្ធភាពសេដ្ឋកិច្ចសមូហភាព ជាពិសេសគឺគំរូ សហករណ៍កសិកម្មតាមបែបថ្មី។
អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tien Giang ស្តីពីលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព សេដ្ឋកិច្ចសហករណ៍ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់លើគោលនយោបាយសំខាន់របស់បក្សកុម្មុយនិស្តវៀតណាម គឺសេដ្ឋកិច្ចរដ្ឋ និងសេដ្ឋកិច្ចសមូហភាពក្លាយទៅជាមូលដ្ឋានគ្រឹះកាន់តែរឹងមាំនៃសេដ្ឋកិច្ចជាតិ។ ដូច្នេះ ទន្ទឹមនឹងការបន្តការច្នៃប្រឌិត អភិវឌ្ឍន៍ និងបង្កើនប្រសិទ្ធភាពនៃសេដ្ឋកិច្ចសមូហភាព គឺត្រូវមានយន្តការល្អប្រសើរជាង ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសហករណ៍នាពេលខាងមុខឲ្យកាន់តែជិតទៅនឹងតម្រូវការជាក់ស្តែង។ ទាក់ទងនឹងទិសដៅអភិវឌ្ឍន៍ខេត្ត Tien Giang នាពេលខាងមុខ លោកប្រធានរដ្ឋបានគូសបញ្ជាក់ពីតម្រូវការធ្វើអាជីវកម្មធនធានក្នុងស្រុកប្រកបដោយប្រសិទ្ធភាពជាង; រួមជាមួយនោះគឺការអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍ សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបៃតង ជាពិសេស ផ្តោតសំខាន់លើការជំរុញចលនាចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត។
មុននោះ នាព្រឹកថ្ងៃទី៦ ខែមេសា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាគំរូផលិតកម្មអាជីវកម្ម របស់សហករណ៍ស្រការនាគ My Tinh An ស្រុក Cho Gao ផងដែរ៕