គៀរគរគ្រប់កម្លាំងជួយដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅខេត្ត Quang Nam

(VOVWORLD) - ក្នុងថ្ងៃ ទី១ វិច្ឆិកា ឧទ្ធម្ភាគចក្រនៃកងពលលេខ៩៣០ កងទ័ពការពារដែន អាកាស-ជើងអាកាសបានដឹកទំនិញឧបត្ថម្ភចំនួន៤តោនទៅកាន់ឃុំ Phuoc Loc និង Phuoc Thanh នៃស្រុក Phuoc Son។
គៀរគរគ្រប់កម្លាំងជួយដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅខេត្ត Quang Nam - ảnh 1ឧទ្ធម្ភាគចក្រអនុវត្តភារកិច្ចទម្លាក់ទំនិញសង្គ្រោះចុះនៅតំបន់ដែលត្រូវកាត់ផ្ដាច់ការធ្វើចរាចរណ៍ដោយសារទឹកជំនន់។ (រូបថត៖ VOV) 

នាថ្ងៃទី១ វិច្ឆិកា កងទ័ពការពារដែនអាកាស-ជើងអាកាសបានចាត់ បញ្ជូនក្រុមចំនួន២តាមផ្លូវគោកនិងផ្លូវអាកាសទៅផ្គត់ផ្គង់ស្បៀងអាហារជូនចំពោះប្រជាជននៅតាមឃុំនានាដែលកំពុងត្រូវរងការកាត់ផ្ដាច់ការធ្វើចរាចរណ៍ដោយសារទឹកជំនន់នៅស្រុក Phuoc Son ខេត្ត Quang Nam។ ក្នុងថ្ងៃ ទី១ វិច្ឆិកា ឧទ្ធម្ភាគចក្រនៃកងពលលេខ៩៣០ កងទ័ពការពារដែន អាកាស-ជើងអាកាសបានដឹកទំនិញឧបត្ថម្ភចំនួន៤តោនទៅកាន់ឃុំ Phuoc Loc និង Phuoc Thanh នៃស្រុក Phuoc Son។ មុននោះ ក្រុមរថយន្តជំនាញ ចំនួន៥គ្រឿងនៃកងទ័ពការពារដែនអាកាស-ជើងអាកាសក៏បានធ្វើដំណើរពី ទីក្រុង Da Nang ដឹកទំនិញចំនួន៦តោនទៅកាន់ស្រុក Phuoc Son ផងដែរ។

ក្នុងថ្ងៃដដែល ខេត្ត Quang Nam ក៏បានគៀរគរមនុស្សរាប់រយនាក់រួម មានកងទ័ព នគរបាល និងសេនាជនប្រចាំតំបន់ ស្ពាយទំនិញឧបត្ថម្ភ សម្រាប់ប្រជាជននៅឃុំ Phuoc Thanh នៅស្រុក Phuoc Son ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ