គំរោងការចាក់រូបបដិមារមាសព្រះ Giong ចំនួន៦០អង្គរក្នុងឱកាសរំលឹកខួបលើកទី៦០នៃទិវារំដោះរដ្ឋធានីហាណូយ

គំរោងការចាក់រូបបដិមារមាសព្រះ Giong ចំនួន៦០អង្គរក្នុងឱកាសរំលឹកខួបលើកទី៦០នៃទិវារំដោះរដ្ឋធានីហាណូយ - ảnh 1
គំរោងការចាក់រូបបដិមារមាសព្រះ Giong ចំនួន៦០អង្គរក្នុងឱកាសរំលឹកខួបលើកទី៦០នៃទិវារំដោះរដ្ឋធានីហាណូយ (VOV)

        Vovworld-សមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាម សមាគមពុទ្ធ​សាសនា
​វៀត​ណាម នាពេលថ្មីៗនេះទើបនឹងបានចាប់ផ្ដើមគំរោងការចាក់រូប​បដិមារ​មាស​
ព្រះ Giong ចំនួន៦០អង្គ។ ព្រះ Giong ពោលគឺ Phu Dong Thien Vuong ជាព្រះមួយ
អង្គក្នុងចំណោមព្រះអមតៈ៤អង្គរដែលត្រូវបានប្រជាជន​វៀត​ណាមគោរបូជា ជានិមិត្តរូបនៃកំលាំងពលំជំនឿជាក់ឆ័ន្ទះនិងស្មារតីសាមគ្គី​ភាពជាតិ។ រូបបដិមារ
ទាំង៦០អង្គរនេះមានអត្ថន័យមនុស្សសាស្ត្រដ៏ជ្រាលជ្រៅ ជាវត្ថុអនុស្សាវរីយ៍
ស្វាគមន៍ខួបលើកទី៦០នៃទិវារំដោះរដ្ឋធានីហាណូយ(ទី១០​តុលា)។

        នាព្រឹកថ្ងៃទី១៩សីហានៅទីក្រុងហាណូយ គណៈចាត់តាំងបានឧទ្ទេសនាម​
រូបបដិមារមាសព្រះ Giong។ នេះជារូបបដិមារមាស២អង្គមានលេខ ០១និង០២
ក្នុង​ចំណោមរូបបដិមារព្រះ Giong ចំនួន៦០អង្គរ។ រូបបដិមារមាសព្រះ Giong ត្រូវបានផលិតដោយរបៀបសិប្បកម្មដោយផ្អែកលើរូបភាពស្ដូបព្រះ Giong នៅ
Soc Son ជាយទីក្រុងហាណូយធ្វើ ដោយសិប្បករចម្លាក់ Nguyen Kim Xuan ធ្វើ។
រូប​បដិមារមាសព្រះ Giong ត្រូវបានធ្វើដោយរបៀបសិប្បកម្មប្រពៃណីមានកំពស់​
៨០ស៊ាំងទីម៉ែត្រ មានទម្ងន់ជិត៦០គីឡូក្រាម។

        គណៈចាត់តាំងនឹងលៃទុករូបបដិមារមាស១អង្គជូនគណៈកម្មាធិការ​មជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាមដើម្បីដេញថ្លៃ។ ចំនួនប្រាក់ដែលទទួល​ក្នុងពិធីនេះ
និងបានប្រើប្រាស់ក្នុងការគាំទ្រជួយឧបត្ថម្ភអ្នកនេសាទទៅសមុទ្រច្បាមជាប់សមុទ្រ។
គណៈ​ចាត់តាំងក៏ប្រគល់រូបបដិមារមាសព្រះ Giong មួយអង្គរជូនសារមន្ទីហាណូយ​
ដើម្បី​​តាំងបង្ហាញឲ្យជំនាន់ក្រោយៗ។ ពិធីដង្ហែរូបបដិមារមាសព្រះ Giong ចំនួន​៦០
​អង្គពីវិហារព្រះ Giong ទៅជុំវិញបឹង Hoan Kiem និងតាំងបង្ហាញនៅ​រោង​មហោស្រព
ហាណូយរួមជាមួយពិពណ៌រូបថត ហាណូយមុននិងបច្ចុប្បន្ន នឹងប្រព្រឹត្ត​ទៅ​ចាប់
ពីថ្ងៃទី៣ដល់ទី៥តុលាឆ្នាំ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ