ចំនួនប្រាក់ជាង ១៥០ ពាន់ Euro ត្រូវបានវិនិយោគក្នុងគំរោងការណ៍កាត់បន្ថយការប្រែ
ប្រួលអាកាសធាតុក្នុងកសិកម្មនៅតំបន់ខ្សាច់ខេត្ត Quang Tri (ភាគកណ្ដាលវៀតណាម)។ ពិធីប្រកាសគំរោងការណ៍ “ការបង្កើនសមត្ថភាពសម្រួលខ្លួននិងកាត់បន្ថយការប្រែប្រួល
អាកាសធាតុក្នុងផលិតកម្មកសិកម្មនៅតំបន់ខ្សាច់ខេត្ត Quang Tri” ដោយស្ថានទូតហ្វាំង
ឡង់ប្រចាំនៅវៀតណាមគួបផ្សំជាមួយមន្ទីកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Quang Tri រៀបចំនាព្រឹកថ្ងៃទី ៣១ កក្ដដា។ គំរោងការ ណ៍នឹងអនុវត្តបណ្ដាគោលដៅសំខាន់
ប្រកបដោយមានប្រសិទ្ធភាព ដូចជា៖ បើកទូលាយរូបសណ្ឋានផលិតកម្មកសិកម្ម
សម្រួលខ្លួននិងកាត់បន្ថយការជះឥទ្ធិពលនៃការប្រែប្រួលអាការសធតុព្រមទាំងកសាង
រូបណ្ឋានថ្មីមួយចំនួននៅតំបន់ខ្សាច់ លើកកំពស់សមត្ថភាពទាក់ទងផ្ទាល់នឹងទីផ្សារ
សម្រាប់សហគមន៍ ដើម្បីឆ្ពោះទៅការអភិវឌ្ឍន៍ផលិតកម្មកសិកម្មចីរភាពក្នុង
ការលៈទេសៈប្រែប្រួលអាការសធតុ ជាពិសេសគឺផលិតកម្ម កសិកម្មនៅតំបន់ខ្សាច់៕