គំរោងជួយឧបត្ថម្ភក្នុងការទប់ទល់នឹងបំរ៉ែបំរួលរបស់អាកាសធាតុនៅវៀតណាមត្រូវបានចាប់ផ្តើម

គំរោងជួយឧបត្ថម្ភក្នុងការទប់ទល់នឹងបំរ៉ែបំរួលរបស់អាកាសធាតុនៅវៀតណាមត្រូវបានចាប់ផ្តើម - ảnh 1
នាយកគំរោង USAID លោក Joakim Parker (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៦ មករា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម ស្ថាប័នអភិវឌ្ឍន៍អន្តរជាតិរបស់អាមេរិក (USAID) និងគណៈកម្មាធិការប្រជាជន
ខេត្ត Nam Dinh (ភាគខាងជើងវៀតណាម) សហការអនុវត្តចាប់ផ្តើម​ដំណើការ
នៃគំរោងជួយឧបត្ថម្ភក្នុងការទប់ទល់នឹងបំរ៉ែបំរួលរបស់អាកាស​ធាតុក្នុងតំបន់
ព្រៃភ្នំនិងវាលទំនាបវៀតណាម។ គោលដៅនៃគំរោងនេះគឺ សំដៅជួយឧបត្ថម្ភ
គោលដៅអភិវឌ្ឍន៍ចីរភាពនិងទប់ទល់នឹងបំរ៉ែបំរួលរបស់អាកាសធាតុនៅវៀត
ណាមតាមរយៈការរៀបចំផែនការប្រើប្រាស់ដីធ្លី គ្រប់គ្រង់ ប្រភពធនធានព្រៃ
និងធម្មជាតិ។ នាយកគំរោង USAID លោក Joakim Parker បានសង្កត់ធ្ងន់ថា៖
ដោយមានប្រភពទុន ២៦ លាន ដុល្លាអាមេរិក គំរោង នឹងជួយឧបត្ថម្ភការសម្រប
សម្រួលនៅថ្នាក់រដ្ឋអំពីការអនុវត្តគោលនយោបាយទាក់ទិនដល់ការប្រែប្រួល
អាកាសធាតុ។ សកម្មភាពនេះនឹងជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិកឈានទៅមុខបន្ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ