គ្រានេះវៀតណាមជាគោលដៅប្រកបដោយសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ

(VOVWORLD) - បណ្ដាដំណោះស្រាយព្យាបាល បង្ការទប់ស្កាត់បានពង្រីកប្រសិទ្ធភាព ហេតុដូច្នេះ Covid-19 មិនអាចឆ្លងរាលដាលយ៉ាងទូលំទូលាយក្នុងសហ គមន៍វៀតណាមបានឡើយ។ នាបច្ចុប្បន្ន បណ្ដារមណីយដ្ឋាន កេរ្តិ៍ដំណែល និងភោជនីយដ្ឋានបានបើកទ្វារទទួលភ្ញៀវទេសចរឡើងវិញ។
គ្រានេះវៀតណាមជាគោលដៅប្រកបដោយសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ - ảnh 1 កម្លាំងការពារព្រំដែនវៀតណាមដំណើរការវិធានការត្រួតពិនិត្យចំពោះភ្ញៀវទេសចរចូលមកវៀតណាម (រូបថត៖ TTXVN)

  នាថ្ងៃទី១៣កុម្ភៈប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមលោក Nguyen Trung Khanh បានផ្ញើរសំបុត្រជូនទៅមិត្តភក្តិនិងដៃគូអន្តរជាតិនៃ ផ្នែកទេសចរណ៍វៀតណាម ដើម្បីជូនព័ត៌មានស្ដីពីការដែលសមត្ថកិច្ចកំពុង ប្រយុទ្ធប្រឆាំងយ៉ាងសកម្មនឹងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19។

        លោក Nguyen Trung Khanh បានជូនដំណឹងថា ចាប់ពីពេលកើត មានជំងឺរហូតដល់ពេលរដ្ឋាភិបាលប្រកាសជំងឺរាតត្បាតជាផ្លូវការកាលពី ថ្ងៃទី១កុម្ភៈមក វៀតណាមបានគ្រប់គ្រងជំងឺរាតត្បាតយ៉ាងល្អណាស់។ បណ្ដាដំណោះស្រាយព្យាបាល បង្ការទប់ស្កាត់បានពង្រីកប្រសិទ្ធភាព ហេតុដូច្នេះ Covid-19 មិនអាចឆ្លងរាលដាលយ៉ាងទូលំទូលាយក្នុងសហ គមន៍វៀតណាមបានឡើយ។ នាបច្ចុប្បន្ន បណ្ដារមណីយដ្ឋាន កេរ្តិ៍ដំណែល និងភោជនីយដ្ឋានបានបើកទ្វារទទួលភ្ញៀវទេសចរឡើងវិញ។

        ដោយមានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព វិធានការបង្ការទប់ ស្កាត់ជំងឺរាតត្បាតកំពុងត្រូវបានអនុវត្តនៅទូទាំងប្រទេស ផ្នែកទេសចរណ៍ វៀតណាមអះអាងថា ភ្ញៀវទេសចរមកដល់វៀតណាមនាគ្រានេះនឹងត្រូវ បានធានាសុវត្ថិភាពយ៉ាងដាច់ខាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ