គ្រប់ក្រសួងនិងស្ថាប័នត្រូវម្ចាសការធានាតំលៃប្រាក់ដុងវៀតណាមស្ថិរភាព

គ្រប់ក្រសួងនិងស្ថាប័នត្រូវម្ចាសការធានាតំលៃប្រាក់ដុងវៀតណាមស្ថិរភាព - ảnh 1
គ្រប់ក្រសួងនិងស្ថាប័នត្រូវម្ចាសការធានាតំលៃប្រាក់ដុងវៀតណាមស្ថិរភាព

(VOV)_គ្រប់ក្រសួងនិងស្ថាប័នត្រូវម្ចាសការធានាតំលៃប្រាក់ដុងវៀតណាម
ស្ថិរភាព។ នេះគឺជាការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ​Nguyen
 Tan Dung ក្នុងកិច្ចប្រជុំនាថ្ងៃទី១៤ សីហា ជាមួយគ្រប់ក្រសួង ​ស្ថាប័ន​ទាក់ទិនដល់ប្រាក់យ័ន របស់ចិនបញ្ចុះតំលៃ និងការជះឥទ្ធិពលដល់ខឿន​សេដ្ឋកិច្ចវៀតណាម។
 នាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ចំពោះប្រតិកម្ម ​សមស្របរបស់ធនាគារជាតិវៀត
ណាម និងគ្រប់ក្រសួង ចំពោះបំរែបំរួលរបស់​ទីផ្សារពិភពលោក។ ទន្ទឹមនឹងនោះ 
នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានស្នើ​អោយគ្រប់ក្រសួង ស្ថាប័នត្រូវក្តាប់ជាប់
ស្ថានភាពពិភពលោក តំបន់និងនៅក្នុង​ប្រទេស វាយតំលៃ និងបង្កើនកិច្ចសហប្រតិ
បត្តិការ ដើម្បីមានដំណោះស្រាយ​ទាន់ពេលវេលា សមស្រប កាត់បន្ថយការជះឥទ្ធិ
ពលអសកម្មចំពោះខឿន​សេដ្ឋកិច្ចវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ