គ្រប់គ្រងប្រកបដោយភាពបត់បែននូវគោលនយោបាយរូបិយវត្ថុនិងគោលដៅកំណើន

(VOVWORLD) - អ្នកជំនាញសេដ្ឋកិច្ចនានាបានចាត់ទុកថា ក្នុងរយៈពេលកន្លងមក វៀតណាម បានឆ្លើយតបដោយជោគជ័យ ដើម្បីធានាតុល្យភាព គ្រប់គ្រងអតិផរណាផង ខណៈ ពេលដែលនៅតែសម្រេចបាននូវគោលដៅ និងសម្របសម្រួលគោលនយោបាយ សារពើពន្ធផង។
គ្រប់គ្រងប្រកបដោយភាពបត់បែននូវគោលនយោបាយរូបិយវត្ថុនិងគោលដៅកំណើន - ảnh 1បណ្ដាតំណាងដែលចូលរួមសិក្ខាសាលា។ (រូបថត៖ chinhphu.vn)
នារសៀលថ្ងៃទី ២០ កក្កដា នៅទីក្រុងហាណូយ វិបផតថលព័ត៌មានរដ្ឋាភិបាល បានរៀបចំសិក្ខាសាលាស្តីពី “ការគ្រប់គ្រងប្រកបដោយភាពបត់បែននូវគោល នយោបាយរូបិយវត្ថុ និងគោលដៅកំណើនក្នុងបរិបទថ្មី”។
នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញសេដ្ឋកិច្ចនានាបានវាយតម្លៃថា នាបច្ចុប្បន្ន តម្លៃនិងអតិផរណាលើពិភពលោកបានឈប់ពីការហក់ឡើងជាសាពរ សម្ពាធលើ អតិផរណា និងអត្រាប្តូរប្រាក់លើពិភពលោកបានថយចុះ។ នៅក្នុងប្រទេស អតិផរណាស្នូលក៏មានការថយចុះជាបណ្ដើរៗដែរ ទោះបីជាថយយឺតជាងក៏ដោយ។ ចែករំលែក បទពិសោធន៍របស់ប្រទេសនានាជុំវិញពិភពលោកក្នុងការគ្រប់គ្រងគោលនយោបាយ រូបិយវត្ថុ នាយកវិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍម៉ាកយីហោ និងការប្រកួតប្រជែង លោកបណ្ឌិត Vo Tri Thanh ចាត់ទុកថា មេរៀនសំខាន់ដំបូងគឺស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងអតិផរណា។ “សម្រាប់ប្រទេសដូចជាជប៉ុន និងចិន ជាពិសេសជប៉ុន ទោះបីជាពួកគេផ្តោតការ យកចិត្តទុកដាក់ជាច្រើនលើការជួយទ្រទ្រង់ការងើបឡើងវិញនិងកំណើនក៏ដោយ ក៏ ពួកគេនៅតែតាមដានយ៉ាងដិតដល់នូវការប្រែប្រួលនៃអតិផរណា ដូច្នេះនៅពេល ចាំបាច់ ពួកគេអាចកែសម្រួលគោលនយោបាយរូបិយវត្ថុបានច្រើន ឬតិច។ ដូច្នេះ មេរៀននៅទីនេះគឺត្រូវមានសារច្បាស់លាស់ តម្លាភាព ហើយជាមួយនឹងភាពបត់បែន និងភាពប៉ិនប្រសប់ ដើម្បីសម្រេចបាននូវគោលដៅទាំងពីរនោះ”។
អ្នកជំនាញសេដ្ឋកិច្ចនានាបានចាត់ទុកថា ក្នុងរយៈពេលកន្លងមក វៀតណាម បានឆ្លើយតបដោយជោគជ័យ ដើម្បីធានាតុល្យភាព គ្រប់គ្រងអតិផរណាផង ខណៈ ពេលដែលនៅតែសម្រេចបាននូវគោលដៅ និងសម្របសម្រួលគោលនយោបាយ សារពើពន្ធផង។ ទន្ទឹមនឹងគោលនយោបាយរូបិយវត្ថុ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបាន បញ្ជាឲ្យដោះស្រាយការលំបាក ជំនះពុះពារលើស្ថានភាពផលិតកម្ម និងអាជីវកម្មដែល ជាប់គាំងរបស់សហគ្រាស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ