គ្រូបង្វឹក Mai Duc Chung៖ ក្រុមជម្រើសជាតិវៀតណាមត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតជាមួយកម្ពុជា

(VOVWORLD) -នាយប់ថ្ងៃទី៥កញ្ញា ក្រុមជម្រើសជាតិវៀតណាមនឹងមានការប្រកួតជាមួយប្រទេស ម្ចាស់ផ្ទះ កម្ពុជា នៅវង់ទី៣ ពូល C នៃការប្រកួតអាស៊ាន Cup ២០១៩។ 


ចំពោះមុខ រាល់ការព្រួយបារម្ភដែលត្រូវប្រកួតលើទីលានសិប្បនិមិត្ត បន្ទាប់ពីវគ្គហាត់សម នាថ្ងៃ ទី៤កញ្ញា គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់វៀតណាម លោក Mai Duc Chung បានអះអាងថា៖       

“បន្ទាប់ពីបានប្រមូលផ្តុំនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបាល់ទាត់វ័យក្មេងវៀត ណាម យើងខ្ញុំបានហាត់សមលើវាលសិប្បនិមិត្ត។ អាចនិយាយបានថា កីឡា ដ្ឋានវាលស្មៅសិប្បនិមិត្តនេះគឺគេធ្វើល្អផងទន់ផង។ ខ្ញុំគិត ថា គ្មានអ្វីគួរឲ្យបារម្ភ ចំពោះវាលស្មៅសិប្បនិមិត្តនេះឡើយ យើងទាំងអស់គ្នាបានត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួត”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ