|
គោរពច្បាប់អន្តរជាតិជាគ្រឹះស្ថានធានាសន្តិភាពបំរើការអភិវឌ្ឍន៍ចីរភាព (VOV) |
Vovworld-នារសៀលថ្ងៃទី២៧កញ្ញា តាងនាមឲ្យរដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានថ្លែងសន្ទរកថានៅការពិភាគ្សានីតិកាលទី៦៩នៃមហាសន្និបាតអ.ស.ប។
ស្ដីពីស្ថានភាពពិភពលោកនាបច្ចុប្បន្ន លោក Pham Binh Minh ចាត់ទុកថា
ការសាកល្បងសកល ពិសេសគឺភេរវកម្មអន្តរជាតិ គ្រោះអាសន្នរីកសាយអាវុធ
ប្រល័យលោកជាដើម នៅតែជាបញ្ហាជួរមុខដែលទទួលការយកចិត្តទុកដាក់ពី
សហគមន៍អន្តរជាតិដដែល។
លោក Pham Binh Minh បានអំពាវនាវឲ្យអ.ស.បនិងបណ្ដាប្រទេសត្រូវខំប្រឹងប្រែងថែមទៀតក្នុងការពង្រឹងសន្តិភាពសន្តិសុខអន្តរជាតិនិងទប់ស្កាត់
ជំលោះនានា។ តាមលោកថា ការគោរពច្បាប់អន្តរជាតិជាគ្រឹះស្ថានធានាសន្តិ
ភាពសន្តិសុខនិងស្ថិរភាពបំរើឲ្យការអភិវឌ្ឍន៍ចីរភាព។ ប្រទេសទាំងអស់ត្រូវ
អនុវត្តម៉ឹងមាត់បទដ្ឋានការកំណត់នៃច្បាប់អន្តរជាតិធម្មនុញ្ញអ.ស.ប។ ទន្ទឹមនឹង
នោះត្រូវលុបចោលការប្រើប្រាស់អំពើហឹង្សាក្នុងទំនាក់ទំនងអន្តរជាតិនិងជំរុញ
ការដោះស្រាយជំលោះដោយសន្តិវិធី។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាលគោរពតួនាទីសម្លេងរបស់បណ្ដារបបវេទិការពហុភាគីក្នុង
នោះមានអ.ស.ប ចំពោះបណ្ដាបញ្ហាសន្តិសុខអភិវឌ្ឍន៍របស់ដំបន់និងពិភពលោក។
ស្ដីពីសេដ្ឋកិច្ចពិភពលោក លោក Pham Binh Minh បានលើកច្បាស់ថា វៀតណាម
គាំទ្របង្កើនប្រព័ន្ធពាណិជ្ជកម្មពហុភាគីបង្កើតកំលាំងចលករថ្មីសំរាប់សេដ្ឋកិច្ច
ពិភពលោកបង្កើនកំណើននិងអភិវឌ្ឍន៍ស្ថិរភាព។
ស្ដីពីស្ថានភាពដំបន់ លោក Pham Binh Minh បានអះអាងថាវៀតណាមប្តេជ្ញា
លើគោលជំហរគោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់
បណ្ដាប្រទេស ដោះស្រាយជំលោះក្នុងទំនាក់ទំនងអន្តរជាតិ ក្នុងនោះមានបញ្ហា
សមុទ្រខាងកើតផង ដោយសន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិអនុសញ្ញាអ.ស.ប
ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តម៉ឹងមាត់សេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ
របស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងខំប្រឹងប្រែងទទួលបានក្រម
ប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)៕