គ្រោះរញ្ជួយដី និងរលកយក្សសូណាមីនៅប្រទេសឥណ្ឌូនេស៊ី៖ រដ្ឋាភិបាល​​ឥណ្ឌូនេស៊ីចំណាយទឹកប្រាក់ ៤៣ លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភជនរងគ្រោះ

(VOVWORLD) -លោកស្រី Sri Mulyani Indrawati រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីបានឲ្យដឹងថា៖ ចំនួនទឹកប្រាក់ទាំងនេះ នឹងត្រូវបានផ្ដល់ភ្លាមមួយរំពេចនាថ្ងៃទី ៣០ ខែកញ្ញា ដើម្បី ទីភ្នាក់ងារទទួលបន្ទុកគ្រោះធម្មជាតិជាតិ អាចអនុវត្តន៍រាល់សកម្មភាពជួយសង្គ្រោះនៅតំបន់រងគ្រោះមហន្តរាយ។
គ្រោះរញ្ជួយដី និងរលកយក្សសូណាមីនៅប្រទេសឥណ្ឌូនេស៊ី៖ រដ្ឋាភិបាល​​ឥណ្ឌូនេស៊ីចំណាយទឹកប្រាក់ ៤៣ លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភជនរងគ្រោះ - ảnh 1ទិដ្ឋភាពនៃគ្រោះរញ្ជួយដី និងរលកយក្សសូណាមីនៅប្រទេសឥណ្ឌូនេស៊ី

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានរៀបចំប្រាក់ ៥៦០ ពាន់លានរូពៀ (ស្នើនឹង ៤៣ លានដុល្លារអាមេរិក) សម្រាប់ការងារជួយសង្គ្រោះជាបន្ទាប់ពីគ្រោះរញ្ជួយដី និងរលកយក្សសូណាមី ដែលបានវាយប្រហារលើទីក្រុង Palu ខេត្ត Sulawesi នាថ្ងៃទី ២៨ ខែកញ្ញា។ លោកស្រី Sri Mulyani Indrawati រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីបានឲ្យដឹងថា៖ ចំនួនទឹកប្រាក់ទាំងនេះក្នុងមូលនិធិរបស់ទីភ្នាក់ងារទទួលបន្ទុកគ្រោះធម្មជាតិជាតិ  (BNPB) នឹងត្រូវបានផ្ដល់ភ្លាមមួយរំពេចនាថ្ងៃទី ៣០ ខែកញ្ញា ដើម្បី BNPB អាចអនុវត្តន៍រាល់សកម្មភាពជួយសង្គ្រោះនៅតំបន់រងគ្រោះមហន្តរាយ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានសន្យាថានឹងប្រើប្រាស់មូលនិធិនេះ ដោយ សន្សំសំចៃ និងប្រកបដោយប្រសិទ្ធភាព ពោលគឺមិនប្រើប្រាស់មូលនិធិនេះ ដើម្បីស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញឡើយ ប៉ុន្តែប្រើប្រាស់ដើម្បីជួយឧបត្ថម្ភជនរងគ្រោះតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ