គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ នៅទីក្រុង Gansu ប្រទេសចិន បណ្តាលឲ្យមនុស្សជាង ១០០នាក់បានស្លាប់
(VOVWORLD) - គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ ទើបបានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែធ្នូ ក្នុងខេត្ត Gansu ភាគពាយ័ព្យប្រទេសចិន។ យោងតាមបណ្តាញរញ្ជួយដីរបស់ចិន ការរញ្ជួយដីបានកើតឡើងនៅក្នុងស្រុក Xishishan ខេត្ត Gansu ។
រូបភាពនៃការសង្គ្រោះជនរងគ្រោះដោយការរញ្ជួយដីនៅទីក្រុង Gansu នៅលើទូរទស្សន៍របស់ចិន។ រូបថត៖ CCTV |
គិតត្រឹមព្រឹកនេះថ្ងៃទី ១៩ ខែធ្នូ (ម៉ោងក្នុងតំបន់) គ្រោះរញ្ជួយដីបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១០០ នាក់ស្លាប់នៅក្នុងខេត្ត Gansu និង១១ នាក់នៅក្នុងខេត្ត Qinghai។ ផ្ទះសម្បែង ប្រព័ន្ធអគ្គិសនី ទឹក ផ្លូវថ្នល់ បណ្តាញទំនាក់ទំនង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅតំបន់កណ្តាលនិងតំបន់ជុំវិញរងការខូចខាតក្នុងកម្រិតផ្សេងៗគ្នា។
បន្ទាប់ពីការរញ្ជួយដីបានកើតឡើង ប្រធានរដ្ឋចិន លោក Xi Jinping បានចេញសេចក្តីណែនាំដ៏សំខាន់មួយ តម្រូវឱ្យខេត្ត Gansu ខិតខំប្រឹងប្រែង ស្វែងរកជនរងគ្រោះ ព្យាបាលអ្នករងរបួសភ្លាមៗ កាត់បន្ថយចំនួនអ្នកស្លាប់និងរងរបួស។ ក្រុមការងារមួយរបស់រដ្ឋាភិបាលចិនត្រូវបានដាក់ពង្រាយទៅកាន់តំបន់រងគ្រោះ ដើម្បីដឹកនាំការងារជួយសង្គ្រោះ។ តាមការប៉ាន់ស្មាន មានអ្នកពន្លត់អគ្គីភ័យប្រហែល ១.៤៤០ នាក់មកពីកម្លាំងជួយសង្គ្រោះរបស់ជាតិ និង ១.៦០៣ នាក់ផ្សេងទៀតមកពីខេត្ត Gansu និងខេត្តជិតខាងត្រូវបានកៀរគរដើម្បីត្រៀមខ្លួនជួយសង្គ្រោះ៕