គ្រោះរញ្ជួយដីនៅប៉ាគីស្ថាន៖ ចំនួនមនុស្សស្លាប់និងរបួសលើសពី ៣០០ នាក់

(VOVWORLD) -អាជ្ញាធរប៉ាគីស្ថានបានឲ្យដឹងថា ចំនួនអ្នកស្លាប់ និងរងរបួសអាចបន្តកើនឡើង ដោយសារ មនុស្សមួយចំនួននៅតែជាប់នៅក្រោមគំនរបាក់បែកនៅឡើយ។ 
គ្រោះរញ្ជួយដីនៅប៉ាគីស្ថាន៖ ចំនួនមនុស្សស្លាប់និងរបួសលើសពី ៣០០ នាក់ - ảnh 1ជនរងគ្រោះដោយសារគ្រោះរញ្ជួយដីនៅប៉ាគីស្ថាន  (រូបថតៈ AFP / TTXVN)

ចំនួនអ្នកស្លាប់បាត់បង់ជីវិតបានកើនឡើងដល់ ១៩ នាក់ និង ៣០០ នាក់ទៀតត្រូវរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដី កម្រិត៥.៨រ៉ិចទ័រ នាថ្ងៃទី ២៤ ខែកញ្ញាបាន បំផ្លិចបំផ្លាញតំបន់ Mirpur ចំណុះតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន។ អាជ្ញាធរប៉ាគីស្ថានបានឲ្យដឹងថា ចំនួនអ្នកស្លាប់ និងរងរបួសអាចបន្តកើនឡើង ដោយសារ មនុស្សមួយចំនួននៅតែជាប់នៅក្រោមគំនរបាក់បែកនៅឡើយ។ ទីរួមស្រុក Jatlan ចំណុះ Mirpur គឺជាតំបន់ដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត។ ក្រុមអ្នកស្វែងរក និងជួយសង្គ្រោះកំពុងប្រតិបត្តិការនៅតំបន់ដែលរងផលប៉ះពាល់ទាំងនេះ ដើម្បីបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យយ៉ាងមមាញឹក។

ពីទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ដែលកំពុងចូលរួមសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងដឹកនាំស្ថាប័នមានសមត្ថកិច្ចចាត់វិធានាការជួយឧបត្ថម្ភដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីជាបន្ទាន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ