គ្រោះរញ្ជួយដីនៅប្រទេសឥណ្ឌូនេស៊ី៖ ភ្ញៀវទេសចរអន្តរជាតិចំនួន ៧ ពាន់នាក់ ត្រូវបានជម្លៀស
(VOVWORLD) -មជ្ឈដ្ឋានមន្ត្រីឥណ្ឌូណេស៊ីបានប្រកាសថាចំនូនអ្នកបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីបានកើនឡើងដល់ ១០៥ នាក់ ហើយអាចកើនឡើងតទៅទៀត។
គ្រោះរញ្ជួយដីនៅប្រទេសឥណ្ឌូនេស៊ី |
គិតដល់រសៀលថ្ងៃទី ៧ សីហា មានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ ពាន់នាក់ដែលត្រូវបានជម្លៀសចេញពី កោះទេសចរណ៍ចំនួន 3 នៅជិត Lombok គឺ Gili Trawangan Gili Air និង Gili Meno។ មជ្ឈដ្ឋានមន្ត្រីមូលដ្ឋានបានខិតខំប្រឹងប្រែង ដើម្បីជួយឧបត្តម្ភភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងឡាយក្នុងការដំណើរការជម្លៀស។
ក្នុងពេលនេះ មជ្ឈដ្ឋានមន្ត្រីឥណ្ឌូណេស៊ីបានប្រកាសថាចំនូនអ្នកបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីបានកើនឡើងដល់ ១០៥ នាក់ ហើយអាចកើនឡើងតទៅទៀត។ ក្រៅពីនេះ មានមនុស្សរងរបួសយ៉ាងធ្វន់ ប្រមាណ ២៣៦ នាក់ ដោយគ្រោះធម្មជាតិកំពុងត្រូវការជំនួយ ខាងសុខាភិបាល និងរបស់របរចាំចាច់។