គ្រោះរញ្ជួយដីនៅស៊ីឈ័ន (ចិន)៖ បិរមាណអ្នកស្លាប់នៅតែបន្តកើនឡើង
(VOVWORLD) - ក្រុមប្រឹក្សារដ្ឋចិន នៅថ្ងៃទី ៥ ខែកញ្ញា បានបញ្ជូនក្រុមការងារទៅកន្លែងកើតហេតុ ដើម្បីណែនាំការងារជួយសង្គ្រោះ និងផ្តល់ជំនួយ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័រ បានកើតឡើងនាថ្ងៃដដែល ក្នុងស្រុកលូទីង (Luding) ខេត្ត ស៊ីឈ័ន (Sichuan) ភាគនិរតីប្រទេសចិន។
ក្រុមអ្នកជួយសង្គ្រោះ ផ្លាស់ទីអ្នករស់រានមានជីវិតក្រោយការរញ្ជួយដី។ (រូបថត៖ THX/TTXVN) |
ដោយប្រឈមមុខនឹងបញ្ហធ្ងន់ធ្ងរនៃគ្រោះមហន្តរាយនេះ ទីភ្នាក់ងារឆ្លើយតបគ្រោះរញ្ជួយដីនៃក្រុមប្រឹក្សារដ្ឋចិន និងក្រសួងគ្រប់គ្រងស្ថានភាពមានគ្រាអាសន្ន បានដំឡើងកម្រិតឆ្លើយតបគ្រោះរញ្ជួយដីជាតិដល់កម្រិតទី II ដែលជាកម្រិតខ្ពស់ទីពីរនៅក្នុងប្រព័ន្ធឆ្លើយតបស្ថានភាពមានគ្រាអាសន្នចំនួនបួនរបស់ប្រទេសនេះ។
គិតត្រឹមយប់ថ្ងៃទី ៥ ខែកញ្ញា មនុស្សចំនួន ៤៦ នាក់បានស្លាប់ និង ១៦ នាក់ទៀតបាត់ខ្លួនក្រោយការរញ្ជួយដីនេះ ។ ប្រធានរដ្ឋចិន លោក Xi Jinping បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ផ្តល់អាទិភាពលើការងារជួយសង្គ្រោះប្រជាជន កាត់បន្ថយចំនួនអ្នកស្លាប់ និងរងរបួសបន្ទាប់ពីគ្រោះរញ្ជួយដី៕