គ្រោះរញ្ជួយដីនៅអ៊ីតាលីបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់១៥៩នាក់ស្លាប់

(VOVworld) - តាមព័ត៌មានថ្មីបំផុតថា នាបច្ចុប្បន្នមានមនុស្សយ៉ាងហោច
ណាស់១៥៩នាក់បានស្លាប់ដោយគ្រោះរញ្ជួយដីមានកំរិត៦,២រ៉ិចទ័របណ្ដាលឡើង
នៅ ភាគកណ្ដាលអ៊ីតាលីនាព្រឹកថ្ងៃទី២៤ សីហា។មុននោះ លោក Sergio Pirozzi
ប្រធានទីប្រជុំជន Amatrice ជាតំបន់មួយក្នុងចំណោមតំបន់ដែលទទួលរងមហន្តរាយ
ធ្ងន់ធ្ងរបំផុតក្នុងគ្រោះរញ្ជួយដីនេះ បានឲ្យដឹងថា ស្ថានភាពមិនងាយស្រួល ដោយ
សារមានមនុស្សជាច្រើនទៀតនៅជាប់ក្នុងគំនរបែកបាក់ ខណៈ ដែលការងារជួយ
សង្គ្រោះជួបការលំបាកជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ