គ្រោះរញ្ជួយដីរលកយក្សស៊ូណាមីនៅឥណ្ឌូណេស៊ី៖ ការខិតខំប្រឹងប្រែងចុងក្រោយដើម្បីស្វែងរកជនរងគ្រោះ
(VOVWORLD) -អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាប្រជាជនប្រមាណ 200000 នាក់ត្រូវការជំនួយមនុស្សធម៌នៅ Palu ខណៈដែលពួកគេខ្វះ ទឹកស្អាត និង ថ្នាំពេទ្យជាដើម។
គ្រោះរញ្ជួយដីរលកយក្សស៊ូណាមីនៅឥណ្ឌូណេស៊ី |
នាថ្ងៃទី ១១ ខែតុលា កងកម្លាំងជួយសង្គ្រោះបានខិតខំប្រឹងប្រែង ដើម្បីស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួនដោយគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិនៅ ខេត្ត Sulawesi ដែលធ្វើឲ្យមនុស្សចំនួន 2045 នាក់ត្រូវស្លាប់។យោងតាមប្រមុខកងកម្លាំងជួយសង្គ្រោះ និងស្វែងរក ឥណ្ឌូនេស៊ី (SAR) នៅទីក្រុង Palu លោក Bambang Suryo បានឲ្យដឹងថា យុទ្ធសាស្ត្រស្វែងរកជនរងគ្រោះនឹងបញ្ចប់នារសៀលថ្ងៃទី ១១ ខែតុលា (តាមម៉ោងតំបន់)។ទន្ទឹមនឹងនេះ សកម្មភាពជួយសង្គ្រោះមនុស្សធម៌នៅតែត្រូវបានអនុវត្តន៍នៅតំបន់ដែលរងផលបះពាល់ ។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាប្រជាជនប្រមាណ 200000 នាក់ត្រូវការជំនួយមនុស្សធម៌នៅ Palu ខណៈដែលពួកគេខ្វះ ទឹកស្អាត និង ថ្នាំពេទ្យជាដើម។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres គ្រោងនឹងធ្វើទស្សនកិច្ចនៅតំបន់ដែលរងការបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅខេត្ត Sulawesi នៅចុងសប្តាហ៍នេះផងដែរ៕