គ្រោះលិចទូកធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៤០ នាក់បាត់ខ្លួន និងស្លាប់​នៅប្រេស៊ីល

(VOVWORLD) - ក្រុមមន្ត្រីនៅរដ្ឋប៉ារ៉ាភាគខាងជើងបាននិយាយថាក្រុមហ៊ុនដែលគ្រប់គ្រងទូកនេះមិនមានអាជ្ញាប័ណ្ណសមស្របឡើយ។

កាលពីថ្ងៃទី ៨ ខែកញ្ញា ទូកដឹកអ្នកដំណើរមួយគ្រឿងបានលិចនៅឆ្នេរសមុទ្រ Belem ភាគខាងជើងប្រទេសប្រេស៊ីលបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៤ នាក់ត្រូវស្លាប់ និង ២៦ នាក់ទៀតបាត់ខ្លួន។

ក្រុមមន្ត្រីនៅរដ្ឋប៉ារ៉ាភាគខាងជើងបាននិយាយថាក្រុមហ៊ុនដែលគ្រប់គ្រងទូកនេះមិនមានអាជ្ញាប័ណ្ណសមស្របឡើយ ព្រមទាំងបានឲ្យដឹងថែមទៀតថាមានមនុស្សចំនួន ៣០ ក្នុងចំណោមមនុស្សទាំង ៧០ នាក់នៅលើទូក ត្រូវបានជួយសង្គ្រោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ