គ្រោះវិបត្តិនៅតំបន់ចាយប្រាក់អឺរ៉ូ (Eurozone)

គ្រោះវិបត្តិនៅតំបន់ចាយប្រាក់អឺរ៉ូ (Eurozone)  - ảnh 1
Vov-  ថ្ងៃទី​​១៨កក្កដា មូលនិធិរូបីយវត្ថុអន្តរជាតិ(IMF)​បានព្រមានថា៖ភាពតានតឹង
នៅលើ បណ្តាទីផ្សារហិរញ្ញវត្ថុ​បានឡើងដល់កំរិតតឹងតែងថ្មី ​គ្រោះវិបត្តិនៅតំបន់
ចាយប្រាក់អឺរ៉ូ (Eurozone)បានឡើងដល់កំរិតគ្រោះថ្នាក់។​ដើម្បីស្ថិរភាពសម្ព័ន្ធភាព
រូបីយវត្ថុនេះ​ Euro zone ត្រូវមានសកម្មភាពមានចរិតសំរេចកំណត់សំដៅបង្កើត
សម្ព័ន្ធភាពហិរញ្ញវត្ថុ នឹង ធនាគារ។​  IMF  សង្កត់ធ្ងន់ថា៖ត្រូវការជំរុញ​សម្ព័ន្ធភាព
ធនាគារនឹង ​ធ្វើសមាហរណ្ណកម្ម ហិរញ្ញវត្ថុជាច្រើនថែមទៀតដើម្បីការរពារការស្លាប់
រស់របស់សម្ព័ន្ធភាពនេះ។គោលនយោបាយរូបីយវត្ថុត្រូវការឧបត្ថម្ភដល់តំរូវការ ក៏
ប៉ុន្តែ កំណែទម្រង់យន្តការទើបជាកត្តាចាំបាច់ សំរាប់កំណើនយូអង្វែង។​នាយករង
IMF  ទទួលបន្ទុកទ្វីបអឺរ៉ុប ​​  Mahmood Pradhan  ក៏បន្តទៀតថា៖វិធានការជាបន្ត​គឺ
កាត់បន្ថោយសោហ៊ុយកម្ចីសំរាប់បណ្តាប្រទេស​ព្រមទាំងបន្ថយគ្រោះអាសន្នចម្លង
ភាពតានតឹងហិរញ្ញវត្ថុក្នុងតំបន់ទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ