គ្រិះស្ថានសហប្រតិបត្តិការរវាងវៀតណាមនិងម៉ិចស៊ិកលើវិស័យតម្បាញកាត់ដេរ
|
គ្រិះស្ថានសហប្រតិបត្តិការរវាងវៀតណាមនិងម៉ិចស៊ិកលើវិស័យតម្បាញកាត់ដេរ (VNA) |
(VOVworld) – កម្មវិធីត្រួតពិនិត្យទីផ្សារស្វែងរកឱកាសសហប្រតិបត្តិការនិង
វិនិយោគលើវិស័យតម្បាញកាត់ដេរជាមួយវៀតណាមរបស់ក្រុមអាជីវករម៉ិចស៊ិក
ដឹកនាំដោយ លោក Alfonso Juan Ayub ប្រធានសភាពាណិជ្ជកម្មឧស្សាហកម្ម
តម្បាញកាត់ដេរម៉ិចស៊ិកដែលបានប្រព្រឹត្តទៅនាចុងខែសីហាកន្លងទៅត្រូវបាន
ចាត់ទុកជាការចាប់ផ្តើមគ្រិះស្ថាននៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង
ម៉ិច ស៊ិកលើវិស័យនេះ។ លោក Truong Van Cam អនុប្រធានសមាគមតម្បាញ
កាត់ ដេរវៀតណាម (Vitas) បានវាយតំលៃថា៖ ផ្នែកតម្បាញកាត់ដេរគឺជាផ្នែក
នាំចេញ ស្នូលរបស់វៀតណាម។ តាមគំរោងដល់ឆ្នាំ ២០២០ តំលៃនាំចេញតម្បាញ
កាត់ ដេរនឹងទទួលបាន ៤៥ ដល់ ៥០ ពាន់លានដុល្លាអាមេរិក។ ជាពិសេស
ក្នុងពេល ដែលកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក
(TPP) នឹង ចូលជាធរមានរបាំងពន្ធគយនឹងត្រូវបានលុបចោលការចូលរួម
កិច្ចព្រមព្រៀងនេះនឹងបើកចេញឱកាសសហប្រតិបត្តិការសំរាប់វៀតណាមផង
និងម៉ិចស៊ិកផង៕