គ្រួសារកសិករប្រហែល ៣០ ម៉ឺនគ្រួ ក្នុងខេត្តចំនួន ៣ នៃតំបន់ដីសណ្ដទន្លេ Cuu Long ចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់

(VOVWORLD) - គម្រោងនេះនឹងត្រូវបានអនុវត្តន៍នៅក្នុងខេត្តចំនួន ៣ នៅតំបន់ដីសណ្ដទន្លេ Cuu Long រួមមានខេត្ត An Giang, Kien Giang និង Dong Thap។ 
គ្រួសារកសិករប្រហែល ៣០ ម៉ឺនគ្រួ ក្នុងខេត្តចំនួន ៣ នៃតំបន់ដីសណ្ដទន្លេ Cuu Long ចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ TTXVN)

នាថ្ងៃទី ២៦ ខែកក្កដា នៅទីក្រុង Can Tho នាយកដ្ឋានដំណាំដាំដុះ នៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ សហការជាមួយអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) បានរៀបចំសិក្ខាសាលាថ្នាក់ជាតិនៃគម្រោង “ការផ្លាស់ប្តូរខ្សែសង្វាក់តម្លៃស្រូវអង្ករ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកប ដោយចីរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long” (TRVC)។ គម្រោងនេះបានរួមចំណែកលើកទឹកចិត្ត និងទាក់ទាញការចូលរួមរបស់ធុរកិច្ចដែលកំពុងប្រកបមុខរបរធ្វើស្រែចំការ និងជួញដូរក្នុងខ្សែសង្វាក់តម្លៃស្រូវ ដើម្បីជំរុញការពង្រីកការអនុវត្តទ្រង់ទ្រាយធំនៃបច្ចេកវិទ្យាផលិតកម្មស្រូវទំនើប ដើម្បីនាំមកនូវតម្លៃកាន់តែខ្ពស់ តម្លៃសេដ្ឋកិច្ចខ្ពស់; លើកកំពស់គុណភាពអង្ករ និងតម្លៃសង្គម ខណៈពេលដែលសម្រេចបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការការពារបរិស្ថាន។

គម្រោងនេះនឹងត្រូវបានអនុវត្តន៍នៅក្នុងខេត្តចំនួន ៣ នៅតំបន់ដីសណ្ដទន្លេ Cuu Long រួមមានខេត្ត An Giang, Kien Giang និង Dong Thap។ លោក Nguyen Nhu Cuong ប្រធាននាយកដ្ឋានដំណាំដាំដុះ  ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា៖ “គម្រោងនេះគ្រោងនឹងអនុវត្តនៅខេត្តចំនួន ៣ គឺខេត្ត An Giang, Kien Giang និង Dong Thap។ ខេត្តតាំងបីនេះមានផ្ទៃដីដាំដំណាំស្រូវសំខាន់ៗនៅតាមខេត្ត និងទីក្រុងនៃដីសណ្ដទន្លេ Cuu Long។ ការអនុវត្តគម្រោងនៅក្នុងតំបន់នេះនឹងបង្កើតឱ្យមានកម្លាំងជម្រុញនិងរីកសាយភាយនៅក្នុងតំបន់ផលិតកម្មទូទាំងនៃតំបន់ដីសណ្តទន្លេ Cuu Long។ តាមរយៈកម្មវិធី គម្រោងទាំងនេះ ដោយមានការចូលរួមពីវិស័យឯកជន នឹងបង្កើនសន្ទុះក្នុងការជួយដល់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៃស្រូវនៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់”។

សូមគូសបញ្ជាក់ថា គម្រោង “ការផ្លាស់ប្តូរខ្សែសង្វាក់តម្លៃស្រូវដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long” ត្រូវបានអនុវត្តន៍ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧ ដែលរំពឹងថា នឹងជួយឧបត្ថម្ភដល់ការអភិវឌ្ឍជីវភាពរស់នៅសម្រាប់គ្រួសារប្រកបរបរធ្វើស្រែប្រហែល ៣០ម៉ឺនគ្រួសារ កាត់បន្ថយការបំភាយឧស្ម័ន CO2 ប្រមាណ ២០ម៉ឺន តោន សន្សំសំចៃធាតុចូលចំនួន ១៥%។ ទន្ទឹមនឹងនោះ បន្តស្នើវិធីសាស្រ្តធ្វើស្រែចំការ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងគោលបំណងរីកសាយភាយនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ