គ្រួសារតែងតែមានអត្ថន័យពិសិដ្ឋចំពោះជនវៀតណាមម្នាក់ៗ

គ្រួសារតែងតែមានអត្ថន័យពិសិដ្ឋចំពោះជនវៀតណាមម្នាក់ៗ - ảnh 1
គ្រួសារតែងតែមានអត្ថន័យពិសិដ្ឋចំពោះជនវៀតណាមម្នាក់ៗ

          (VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាង​ដូ
ច្នេះ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៥ទិវាគ្រួសារវៀតណាម(ថ្ងៃទី២៨​ មិថុនា
​ឆ្នាំ ២០០១-ថ្ងៃទី២៨មិថុនាឆ្នាំ២០១៦) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៨​ មិថុនា នៅ
ទី​ក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖ ក្នុងប្រវត្តិ
សាស្ត្រកសាងនិងការពារប្រទេសជាតិ គ្រួសារជានិច្ចកាលដើរ​តួនាទីសំខាន់ ជា​កោ
សិកា​របស់សង្គម ជាទីកសាងនិងអប់រំឬទ្ធានុភាពរបស់​មនុស្ស និងពង្រីកវប្បធម៌
ប្រពៃណី​ បង្កើតប្រភពធនធានមនុស្សបំរើបុព្វហេតុ​កសាងនិងការពារមាតុប្រ
ទេស។ ​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖

          “ បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ និងមានគោលការណ៍ គោល​ន
យោ​បាយជាច្រើនដើម្បីរក្សាតំលៃគ្រួសារ និងបង្ក​លក្ខណះដើម្បីស្ថាប័នគ្រប់​ជាន់
​ថ្នាក់ និងបុគ្គលម្នាក់ៗ ថែទាំគ្រួសារប្រកបដោយកក់ក្តៅ សុភមង្គល។​ ទោះបីជា
រចនាសម្ព័ន្ធនិងទំនាក់ទំនងគ្រួសារវៀតណាមមានការផ្លាស់ប្តូរថ្មីជា​ច្រើនក្តី ប៉ុន្តែ
តំលៃគ្រួសារនៅតែមានអត្ថន័យពិសិដ្ឋចំពោះជនវៀតណាមម្នាក់ៗ។ ​គ្រួសារនៅ
តែជាកន្លែងថែរក្សា​ចំណុចវប្បធម៌ប្រពៃណីល្អប្រសើរបំផុត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ