គ្រួសារវ័យក្មេងគំរួចំនួន១០០គ្រួនៅរដ្ឋធានីហាណូយត្រូវបានលើកសរសើរ។

VOV-ក្នុងឪកាសទិវាគ្រួសារវៀតណាម​(ថ្ងៃទី២៨មិថុនា)នាយប់ ថ្ងៃទី២៨មិថុនា
គណកម្មាធិការអចិន្រ្តៃសម្ព័ន្ឋយុវជនកុម្មុយហូជីមិញនៃទីក្រុងហាណូយបាន
រៀបចំពិធីលើកសរសើរគ្រួសារវ័យក្មេងគំរួចំនួន១០០គ្រួ។គ្រួសារទាំងនេះសុទ្ឋ
តែបានសំរេចតួនាទីចំនួន២ចំពោះគ្រួសារនិងសង្គមដ៍ឆ្នើម។បណ្តាសមាជិកក្នុង
គ្រួសារទាំងនេះជាជនដែលមានស្នាដៃឆ្នើមក្នុង​ពលកម្ម​  ផលិតកម្ម​ក្នុងការងារ
មុខជំនាញ​និងមានការរួមវិភាគទានជាច្រើនសំរាប់សង្គម។លោកស្រី Nguyen
Thi Ha-សមាជិកា១រូបនៃគ្រួសារ១ដែលបានលើកសរសើរលើកនេះបានចែករំ
លែកបទពិសោធន៍ក្នុងការថែរក្សាសុភមង្គលគ្រួសារថា :  ​​​​​​​​​​ “ មុនពេលឈាន
 ចូលក្នុងជីវភាពគ្រួសារ ប្រការល្អបំផុតគឺយើងម្នាក់ៗត្រូវបំពាក់ចំណេះដឹង
ស្តីពីជីវភាពគ្រួសារដោយខ្លួនឯង។ឥឡូវនេះយើងងាយស្វែងយល់ប្រការទាំង
នេះតាមរយះកាសែត​ បណ្តាញអិនធឺណិតជាដើម“៕

ប្រតិកម្មទៅវិញ

ផ្សេងៗ