គ្រិសហតសាសនិកវៀតណាមគាំទ្រជាប្រាក់ចំនួន៣ពាន់លានដុងយុទ្ធជននិងប្រជាជននៅប្រជុំកោះ Truong Sa

 គ្រិសហតសាសនិកវៀតណាមគាំទ្រជាប្រាក់ចំនួន៣ពាន់លានដុងយុទ្ធជននិងប្រជាជននៅប្រជុំកោះ Truong Sa - ảnh 1
 គ្រិសហតសាសនិក​វៀតណាមគាំទ្រជាប្រាក់ចំនួន៣ពាន់លានដុងយុទ្ធជននិងប្រជាជននៅ​ប្រជុំកោះ Truong Sa

(VOV)_នាថ្ងៃទី៦ តុលា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ដំណាង
ក្រុមប្រឹក្សារអែវ៉ែកវៀតណាម បានប្រគល់ជូនទឹកប្រាក់ចំនួន៣​ពាន់លានដុងចំពោះ បញ្ជាការដ្ឋានកងទ័ពជើងទឹកវៀតណាម ដើម្បីជួយ​គាំទ្រយុទ្ធជននិងប្រជាជនស្រុក
កោះ Truong Sa ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម។ ថ្លែងមតិនៅទីនេះ អេ
វ៉ែក Nguyen Van Kham អគ្គលេខាធិការរងក្រុមប្រឹក្សារអែវ៉ែកវៀតណាម  បានចែក រំលែកថា ប្រជាជនវៀតណាមជានិច្ចកាលមានគោលបំណងបានរស់នៅក្នុងសន្តិ
ភាព ដើម្បី​កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ​ ​ ប៉ុន្តែប្រជាជនវៀតណាមកិ៏ត្រៀមខ្លួន
ជាស្រេច ប្រយុទ្ធដើម្បី ការពារអធិបតេយ្យភាពប្រទេសជាតិផងដែរ។ នោះគឺជាការ
ទទួល ខុសត្រូវរបស់ជនគ្រប់រូប ដែលក្នុងនោះមានគ្រឹសហតសាសនិកផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ