គ្រោះអាសន្នមហន្តរាយអេកូឡូស៊ី​ពីនាវា​ដឹកសារធាតុគីមី​ឆាប់ឆេះ​នៅ​នាយសមុទ្រស្រីលង្កា

(VOVWORLD) - កងទ័ពជើងទឹកស្រីលង្កាបានឲ្យដឹងថា នាវាមួយគ្រឿង ដែលដឹកសារធាតុគីមីរាប់តោនត្រូវអគ្គីភ័យឆាបឆេះនៅនាយឆ្នេសមុទ្រភាគខាងលិចរបស់ស្រីលង្កាកំពុង លិចសន្សឹមៗ។ នេះគឺជាគ្រោះមហន្តរាយនាវាចរណ៍មួយដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រស្រីលង្កា។
គ្រោះអាសន្នមហន្តរាយអេកូឡូស៊ី​ពីនាវា​ដឹកសារធាតុគីមី​ឆាប់ឆេះ​នៅ​នាយសមុទ្រស្រីលង្កា - ảnh 1ផ្សែងហុយចេញពីនាវា MV X-Press Pearl  (រូបថតៈរ៉យទ័រ)

នាវា MV X-Press Pearl ដែលចុះបញ្ជីនៅសឹង្ហបុរីបានដឹកសារធាតុគីមីជិត ១,៥ ពាន់តោន។ នាវានេះបានចតនៅនាយឆ្នេរសមុទ្រភាគខាងលិច នៅពេលដែល អគ្គីភ័យឆាបឆេះឡើងកាលពីថ្ងៃទី ២០ ខែឧសភា។ រហូតដល់ថ្ងៃទី ១ ខែមិថុនា អាជ្ញាធរបានពន្លត់ភ្លើងទាំងស្រុង។ កុងតឺន័រផ្ទុកសារធាតុគីមីជាច្រើន ដែលត្រូវភ្លើងឆេះបានធ្លាក់ចូលក្នុងសមុទ្រ។ ក្រុមអ្នកជំនាញបានឲ្យដឹងថា កាកសំណល់រាប់ពាន់តោនបាន អណ្តែតទៅកាន់ឆ្នេរសមុទ្រ បណ្ដាលជាវិបត្តិបរិស្ថានដ៏អាក្រក់បំផុត ដែលប្រទេសនេះត្រូវប្រឈមក្នុងច្រើនទសវត្សរ៍កន្លងមក។ គ្រោះមហន្តរាយនេះអាច កាន់តែអាក្រក់ទៅ ប្រសិនបើប្រេងជាង ៣២០ តោននៅលើនាវាបានលេចធ្លាយចូលមហាសមុទ្រឥណ្ឌាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ