គោលជំហររបស់វៀតណាមនៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីស្ថានភាពនៅកូឡុំប៊ីនិងសាហារ៉ាខាងលិច

(VOVWORLD) - នារសៀលថ្ងៃទី២១ ខែមេសា (តាមម៉ោងទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គ ការសហប្រជាជាតិ (អ.ស.ប) បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាអំពី ស្ថានភាពនៅកូឡុំប៊ីនិងសាហារ៉ាខាងលិច។

ថ្លែងនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំអ.ស.ប បានវាយតម្លៃខ្ពស់ចំពោះការសន្យារបស់រដ្ឋាភិបាលកូឡុំប៊ី ក្នុង ការអនុវត្តដំណើរការសម្របខ្លួនឡើងវិញ។ លោកឯកអគ្គរដ្ឋទូតបានស្នើឲ្យភាគីពាក់ ព័ន្ធទាំងអស់ បន្តចូលរួមកិច្ចសន្ទនាដោយឈរលើស្មារតីស្ថាបនា ដើម្បីដោះស្រាយ បញ្ហាប្រឈមនិងភាពខុសប្លែកគ្នាក្នុងដំណើរការសន្តិភាព ព្រមទាំងអំពាវនាវឲ្យ អ.ស.បនិងសហគមន៍អន្តរជាតិគាំទ្រដល់រដ្ឋាភិបាលកូឡុំប៊ីក្នុងការជំរុញសន្តិភាព សន្តិសុខ និងការអភិវឌ្ឍនៅប្រទេសនេះផងដែរ។

ចំពោះស្ថានភាពនៅសាហារ៉ាខាងលិច យោងតាមអ្នករាយការណ៍របស់អ.ស.ប បានឲ្យដឹងថា នាពេលកន្លងមក តំបន់នេះបន្តមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ដោយ សាររាល់ទង្វើមិនគោរពតាមបទឈប់បាញ់ឆ្នាំ១៩៩១ និងកិច្ចព្រមព្រៀងយោធាលេខ១ រវាងភាគីនានា។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានចែករំលែកនូវទុក្ខលំបាក វេទនាដែលប្រជាជនតំបន់សាហារ៉ាខាងលិចកំពុងប្រឈមមុខ ជាពិសេសក្នុងបរិបទ នៃជម្ងឺរាតត្បាត កូវីដ ១៩ ហើយចាត់ទុកថា ក្នុងបរិបទនេះ ត្រូវការផ្ដល់អាទិភាពដល់ ការធានាឲ្យសកម្មភាពមនុស្សធម៌មិនត្រូវរងការរារាំងឡើយ។ លោកឯកអគ្គរដ្ឋទូតបាន បញ្ជាក់ សារជាថ្មីម្ដងទៀតនូវជំហរជាគោលការណ៍របស់វៀតណាមនោះ គឺគាំទ្រចំពោះ ការដោះស្រាយបញ្ហាសាហារ៉ាខាងលិចតាមរយៈកិច្ចចរចាសន្តិភាពរវាងបណ្ដាភាគី ពាក់ព័ន្ធដោយផ្ទាល់ ហើយសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការស្វែងរកដំណោះស្រាយ ប្រកបដោយសមភាពនិងយូរអង្វែងមួយ ក្នុងនោះធានាសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនសាហារ៉ា ខាងលិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ