គោលជំហររបស់អ៊ីរ៉ង់មិនរងឥទ្ធិពលដោយសារលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឡើយ

(VOVworld) – នាថ្ងៃទី ២១ ឧសភា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas
Araqchi បានអះអាងនូវគោលជំហរអំពីកម្មវិធីនុយក្លេអ៊េររបស់ប្រទេសនេះមិនរងឥទ្ធិពល
ដោយសារលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីដែលនឹងត្រូវរៀបចំឡើងនាពេល
ខាងមុខឡើយ។ ថ្លែងមតិក្នុងសន្និសីទការសែតជាប្រចាំ សប្តាហ៍ លោក Araqchi បាន
អះអាងថា៖ ប្រសិនបើ ក្រុម P5+1 ចង់បន្តការចរចារជាមួយអ៊ីរ៉ង់អំពីកម្មវិធីនុយក្លេអ៊ែរ
របស់ប្រទេសនេះបន្ទាប់ពីការបោះ ឆ្នោតប្រធានាធិបតី នោះគឺជា “បញ្ហាដោយឡែក
របស់គេ”។ ប៉ុន្តែ Tehran មុនក៏ដូចជាក្រោយមិនផ្លាស់ប្តូរគោលជំហររបស់ខ្លួនទេ។  
អត្ថាធិប្បាយអំពី ការចរចាររវាងអ៊ីរ៉ង់និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)
ដែលបាន ប្រព្រឹត្តទៅ នាថ្ងៃទី ១៥ ឧសភា កន្លងមក នៅទីក្រុង Vienne អ៊ូស្ត្រីស មន្ត្រី
ការបរ ទេសពោលខាងលើបានចាត់ទុកថា៖ ភាគីទាំង ២ មិនទទួលបានជោគជ័យ
ណាមួយឡើយ ប៉ុន្តែ សង្ឃឹមថា៖ បណ្ដាការចរចារខាងមុខនឹងទទួលបាន លទ្ធផល។ ស្តីពីសង្គ្រាមស៊ីវិលបង្ហូឈាមនៅស៊ីរី លោក Araqchi បានប្រកាសថា ៖ Tehran ត្រៀមខ្លួនជាស្រេចចូលរួមសន្និសីទសន្តិភាពតាមការផ្តើមគំ​និតរបស់ អាមេរិក
និងរុស្ស៊ីដែលនឹងត្រូវបានរៀបចំឡើងនាដើមខែ មិថុនា ខាងមុខ​ នៅទីក្រុង Geneva
ស្វីស។ រុស្ស៊ីបានស្នើឲ្យអ៊ីរ៉ុងចូលរួមសន្និសីទនេះ។ ប៉ុន្តែ ប្រទេសលោកខាង
លិចជាច្រើនមិនចង់វត្តមានរបស់អ៊ីរ៉ង់ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ