“គោល​ដៅ​ទេសចរណ៍ឆ្នើម​នៅតំបន់ដីសណ្តទន្លេ Cuu Long” ចំ​នួន​ ៣៦​ ត្រូវបានទទួលស្គាល់

(VOVWORLD) - នាថ្ងៃទី ២៤ ខែកញ្ញា នៅស្រុក Phong Dien ទីក្រុង Can Tho សមាគមទេសចរណ៍តំបន់ដីសណ្តទន្លេ Cuu Long បានបើកកិច្ចប្រជុំ “គោលដៅទេសចរណ៍ឆ្នើមនៃតំបន់ដីសណ្ដទន្លេ Cuu Long ” លើកដំបូងឆ្នាំ ២០២២។
 “គោល​ដៅ​ទេសចរណ៍ឆ្នើម​នៅតំបន់ដីសណ្តទន្លេ Cuu Long” ចំ​នួន​ ៣៦​ ត្រូវបានទទួលស្គាល់ - ảnh 1ពិធីទទួលស្គាល់ "គោលដៅទេសចរណ៍ឆ្នើមនៅតំបន់ដីសណ្តទន្លេ Cuu Long" ចំនួន៣៦។ (baotravinh.vn)

នៅក្នុងជំនួបនេះ សមាគមទេសចរណ៍តំបន់ដីសណ្តទន្លេ Cuu Long បានប្រគល់សេចក្តីសម្រេច ទទួលស្គាល់ "គោលដៅទេសចរណ៍ឆ្នើមនៅតំបន់ដីសណ្តទន្លេ Cuu Long" ចំនួន ៣៦កន្លែង ឆ្នាំ ២០២២ ដែលក្នុងនោះ ៣៦ កន្លែង ត្រូវបានទទួលស្គាល់ឡើងវិញ និងគោលដៅចំនួន ៥ កន្លែងត្រូវទៀតបានទទួលស្គាល់ថ្មី។

នាពេលខាងមុខ សមាគមទេសចរណ៍តំបន់ដីសណ្តទន្លេ Cuu Long  នឹងបន្តសម្របសម្រួលជាមួយបណ្តាខេត្ត Long An, Tra Vinh, Ca Mau, Hau Giang ដើម្បីបង្កើត Tour និងដំណើរទេសចរណ៍ក្នុងតំបន់ ឬអន្តរខេត្ត; ទន្ទឹមនឹងនោះ លើកកម្ពស់សកម្មភាពជំរុញ និងផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃតំបន់ដីសណ្ដទន្លេ Cuu Long ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ