គោលដៅមួយចំនួនរបស់សន្និសីទជាន់ខ្ពស់ជាលើកដំបូងរបស់ អង្គការសហប្រជាជាតិស្តីពីការប្រឆាំងភេរវកម្ម

(VOVWORLD) -នាថ្ងៃទី ២៨ មិថុនា ថ្លែងមតិនៅក្នុងសន្និសីទកំពូលអំពីការការប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាតិនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានថាលទ្ធិភេរវកម្មនិយម និងអំពើហឹង្សាជ្រុលនិយម កំពុងប៉ះពាល់ដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ ហើយបណ្តាលឲ្យមានជំលោះនៅទូទាំងតំបន់។
គោលដៅមួយចំនួនរបស់សន្និសីទជាន់ខ្ពស់ជាលើកដំបូងរបស់ អង្គការសហប្រជាជាតិស្តីពីការប្រឆាំងភេរវកម្ម - ảnh 1 (AFP/TTXVN)

អំពើភេរវកម្មក៏រាំងស្ទះកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ ហើយការពារសិទិ្ធមនុស្សនិងជាឧបសគ្គដល់ការអភិវឌ្ឍប្រកបដោយចីរភាព។បញ្ហាសាកល្បងសកលដ៏ស្មុគ្រស្មាញទាំងនេះបានឈានដល់កម្រិតដែលមិនធ្លាប់មានពីមុនមកដែលជះឥទ្ធិពលដល់គ្រប់ប្រទេសទាំងអស់។ លោក Antonio Guterres មានការព្រួយបារម្ភជាពិសេសអំពីនិន្នាការកើនឡើងនៃ លទ្ធិភេរវកម្មលើប្រព័ន្ធអ៊ីនធឺណេត។ មុខសញ្ញាភេរវករកំពុងតែឆ្លៀតយកព័ត៌មានក្នុងបណ្ដាញសង្គម និងគេហទំព័រខ្មៅដើម្បីឃោសនា ជ្រើសរើសសមាជិកថ្មី និងសម្របសម្រួលការវាយប្រហារ។

ប្រឈមមុខនឹងបញ្ហាសាកល្បងទាំងនេះ លោកអគ្គលេខាធិការបានគូសបញ្ជាក់អំពីគោលដៅមួយចំនួនសម្រាប់សន្និសីទកំពូលរបស់អង្គការសហប្រជាជាតិ ដែលមានការចូលរួមរបស់ប្រមុខទីភ្នាក់ងារប្រឆាំងភេរវកម្មនៅជុំវិញពិភពលោក។ ក្នុងនោះ គោលដៅទី ១ គឺលោកបានអំពាវនាវឲ្យពង្រឹងកិច្ច
សហប្រតិបត្តិការប្រឆាំងភេរវកម្មអន្តរជាតិ។ ទី ២ គឺ លោកបានសម្តែងក្តីសង្ឃឹមថាបន្ទាប់ពីសន្និសីទនេះ ប្រទេសនានា នឹងយកចិត្តទុកដាក់បន្ថែមទៀតចំពោះការទប់ស្កាត់អំពើភេរវកម្ម។ គោលបំណងទីបីនៃសន្និសីទនេះគឺ សង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការគោរពសិទ្ធិមនុស្សយ៉ាងពេញលេញ ខណៈដែលមានការដោះស្រាយអំពើភេរវកម្មជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ