គោលនយោបាយកិច្ចការបរទេសរបស់រុស្ស៊ីគឺអាទិភាពជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

គោលនយោបាយកិច្ចការបរទេសរបស់រុស្ស៊ីគឺអាទិភាពជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមលោក Andrey Kovtun (VOV)

        Vovworld-នាថ្ងៃទី២៥ធ្នូនៅទីក្រុងហាណូយ ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅ​វៀតណាមបានរៀបចំសន្និសីទកាសែតបូកសរុបការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូ
យុទ្ធសាស្ត្រលើគ្រប់វិស័យរវាងសហព័ន្ធរុស្ស៊ីនិងវៀតណាមក្នុងឆ្នាំ២០១៣។

        តាមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមលោក Andrey Kovtun ថា ទំនាក់​
ទំនង​សហព័ន្ធរុស្ស៊ី-វៀតណាមកំពុងបានបើកទូលាយលើគ្រប់វិស័យ។ អំពី​នយោបាយរុស្ស៊ីជានិច្ចកាលចាត់ទុកការជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀត
ណាមជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់រុស្ស៊ីនៅទ្វិបអាស៊ី។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរទទួលបានលទ្ធផល
ល្អប្រសើរ។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន៣,១៥ពាន់លានដុល្លារ​
អាមេរិក​ក្នុងឆ្នាំ២០១៣។ ប្រទេសទាំងពីរខំប្រឹងប្រែងនាំតំលៃប្រាក់ពាណិជ្ជកម្ម
ឡើង​៧ពាន់​លានដុល្លារអាមេរិកនាឆ្នាំ២០១៥និង១ម៉ឺនលានដុល្លារអាមេរិកនាឆ្នាំ​
២០២០។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមលោក Andrey Kovtun បាន​សង្កត់
ធ្ងន់​ថា៖

        “ទំនាក់ទំនងរវាងយើងជាការយល់ដឹងគ្នាទៅវិញទៅមក គោរពប្រពៃណី​របស់​
គ្នា​និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។ ខ្ញុំសង្ឃឹមថា រាល់ទំនោរសកម្មនា​បច្ចុប្បន្ន​ក្នុងទំនាក់ទំនងរវាងយើងនឹងត្រូវបានភាគីទាំងពីរបន្តខំប្រឹងប្រែងអភិវឌ្ឍន៍​និងគាំទ្រ។ ទំនាក់ទំនងលើច្រើនវិស័យរវាងរុស្ស៊ីនិងវៀតណាមសមស្របនឹងផល​ប្រយោជន៍
របស់ប្រទេសយើងទាំងពីរ ជួយឲ្យវឌ្ឍន៍ភាពសេដ្ឋកិច្ចនិងបច្ចេកវិទ្យា​របស់ប្រទេស
ទាំងពីរ រួមចំណែកទៅក្នុងការពង្រឹងសន្តិភាពនិងស្ថិរភាពនៅដំបន់​អាស៊ី-ប៉ាស៊ីហ្វិក៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ