គោលនយោបាយជាតិរបស់វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ចំពោះសមភាពយេនឌ័រ
(VOVWORLD) - គណៈកម្មាធិការទទួលបន្ទុកកិច្ចការសង្គម មនុស្សធម៌ និងវប្បធម៌ នីតិកាលទី៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃទី៤ ខែតុលា បានធ្វើការពិភាក្សាលើប្រធានបទស្តីពីការលើកកម្ពស់វឌ្ឍនភាពរបស់ស្ត្រី។
គណៈកម្មាធិការទទួលបន្ទុកកិច្ចការសង្គម មនុស្សធម៌ និងវប្បធម៌ នីតិកាលទី៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ៤ ខែតុលា បានបើកកិច្ចប្រជុំពិភាក្សាលើប្រធានបទស្តីពីការលើកកម្ពស់វឌ្ឍនភាពរបស់ស្ត្រី (រូបថត៖ VOV) |
អញ្ជើញចូលរួម និងថ្លែងមតិក្នុងសម័យប្រជុំនេះ ទីប្រឹក្សាឯកអគ្គរដ្ឋទូត Le Thi Minh Thoa អនុប្រធានបេសកកម្មអចិន្ត្រៃយ៍ វៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ប្រទេសនានាចាំបាច់ត្រូវបញ្ជ្រាប បញ្ហា យេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងការកសាងគោលនយោបាយ និងផែនការជាតិ ដើម្បីធានាថាស្ត្រីនិងកុមារីមានការចូលរួម ក៏ដូចជាទទួលផលដោយយុត្តិធម៌ ស្មើភាពគ្នាក្នុងដំណើរការអភិវឌ្ឍន៍។ លើសពីនេះ ប្រទេសនានាគួរតែលើកកម្ពស់វិធានការដ៏ទូលំទូលាយ និងមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ និងលុបបំបាត់រាល់ទម្រង់នៃការរើសអើង និងអំពើហិង្សាលើស្ត្រី និងកុមារី។ តំណាងវៀតណាមបានអំពាវនាវឱ្យអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍បន្តជួយឧបត្ថម្ភប្រទេសជាសមាជិកអង្គការសហប្រជាជាតិ បំពេញការប្តេជ្ញាចិត្ត និងកាតព្វកិច្ចអន្តរជាតិដើម្បីការពារសិទ្ធិស្ត្រីនិងកុមារី។
ខាងភាគីវៀតណាម លោកស្រី Le Thi Minh Thoa បានសង្កត់ធ្ងន់ថា ក្នុងគោលនយោបាយជាតិ សមភាពយេនឌ័រតែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់។ តំណាងវៀតណាមបានលើកច្បាស់នូវលទ្ធផល និងសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងការធានាសមភាពយេនឌ័រ និងការជំរុញវវឌ្ឍនភាពរបស់ស្ត្រី ពោលគឺ អាត្រាសមាជិការខ្ពស់ក្នុងតំបន់ខ្ពស់ ស្ត្រីជាកម្លាំងពលកម្មសំខាន់ និងរួមចំណែកសំខាន់ក្នុងកំណើនសេដ្ឋកិច្ច ចូលរួមក្នុងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាលើកកម្ពស់គំនិតផ្តួចផ្តើមនិងការរួមវិភាគទានរបស់វៀតណាមក្នុងវិស័យនេះនៅតាមបណ្តាស្ថាប័នពាក់ព័ន្ធនៅអង្គការសហប្រជាជាតិ៕